ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទី៤ នៃខែកុម្ភៈ នៅទូទាំងប្រទេស ទទួលបានទេសចរជាង ១៦ម៉ឺននាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 42
រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទី៤ នៃខែកុម្ភៈ នៅទូទាំងប្រទេស ទទួលបានទេសចរជាង ១៦ម៉ឺននាក់ រដ្ឋមន្ត្រីទេសចរណ៍៖ ចុងសប្ដាហ៍ទី៤ នៃខែកុម្ភៈ នៅទូទាំងប្រទេស ទទួលបានទេសចរជាង ១៦ម៉ឺននាក់

(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ចុងសប្តាហ៍ថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុប ១៦៥,០៤៦នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៥៧,៤៤៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន ៧,៦០៣នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៣៤,៥២២នាក់
* ខេត្តពោធិ៍សាត់ ២៤,៥០២នាក់
* ខេត្តបាត់ដំបង ២៣,៥១០នាក់
* រាជធានីភ្នំពេញ ១៨,៧៣០នាក់
* ខេត្តកំពត ៨,២៥៤នាក់
* ខេត្តមណ្ឌលគិរី ៦,២៩៥នាក់
* ខេត្តកែប ៥,៤៩៥នាក់
* ខេត្តសៀមរាប ៤,៩៦៤នាក់។

ការបន្តរកឃើញអ្នកជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង នៅតាមបណ្តារាជធានី-ខេត្តនានា បានជះឥទ្ធិពលដល់ការសម្រចចិត្តធ្វើដំណើររបស់ភ្ញៀវទេសចរ។ ជាកស្តែង តួលេខខាងលើមានការថយចុះប្រមាណ ១៧.០៩% ធៀបនឹងចុងសប្តាហ៍កន្លងមក។

ខណៈដែលចរន្តភ្ញៀវទេសចរពីរាជធានីភ្នំពេញទៅកាន់គោលដៅទេសចរណ៍តាមខេត្ត បន្តថមថយខ្លះទៀត ការដើរកម្សាន្តក្នុងខេត្តរបស់ប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ក៏មានថមថយខ្លះដែរ ពិសេសគោលដៅទេសចរណ៍សំខាន់ៗ ដូចជាខេត្តសៀមរាប ព្រះសីហនុ និងកំពតជាដើម។

ទន្ទឹមនឹងនេះ ការគិតគូរអំពីការសន្សំប្រាក់ចំណូលមួយចំនួន ព្រមជាមួយការទុកពេលវេលាដើម្បីដើរកម្សាន្តពេលដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្ត ពិសេសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ក៏ជាកត្តាមួយពន្យល់អំពីការថមថយចរន្តភ្ញៀវទេសចរនារយៈពេល២សប្តាហ៍ចុងក្រោយនេះផងដែរ។

ដោយឡែក ទោះបីចរន្តភ្ញៀវទេសចរមានការថមថយខ្លះ ប៉ុន្តែក្រសួងទេសចរណ៍រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍បានបន្តខិតខំណែនាំអប់រំ និងជំរុញការអនុវត្តវិធានការបង្កាជំងឺកូវីដ-១៩ វិធានការណ៍៣កុំ និង៣ការពារ និង SOP ឲ្យបានគ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទទាក់ទង