ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 39
កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ

ឆ្លៀតក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម Deng Boqing អនុប្រធានទីភ្នាក់ងារចិន ស​ម្រា​​ប់​​កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ចា​ប់​ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នោះ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត​ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ឯក​ឧត្ដ​ម​អនុប្រធានទីភ្នាក់ងារចិន ស​ម្រា​​ប់​​កិច្ចសហប្រតិបត្តិការ និងគណ:ប្រតិភូចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារជាមួយ ឯក​ឧត្ដ​មអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរ​ញ្ញ​វត្ថុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ទាប់ពីជំនួបនោះមក ភាគីទាំងពីរ ក៏បានអញ្ជើញចូលរួមចុះហត្ថលេខារួមគ្នា លើកិច្ច​ព្រ​​ម​​ព្រៀងក្របខ័ណ្ឌចំនួនពីរ ដែលក្នុងនោះរួមមាន៖ ១–កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិ​ការ​សេដ្ឋកិច្ច និងបច្ចេកទេស នូវហិរញ្ញប្បទានឥតសំណងចំនួន ១.២០០លានយ័នចិន។ ថវិ​កា​​ហិរ​ញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តន៍គម្រោង លើកកម្ពស់ជីវភាព​ប្រ​ជាជន និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ។ ២– កិច្ចព្រមព្រៀងក្របខ័ណ្ឌ​ស្តី​ពី​ ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុង​ខេត្តព្រះ​វិ​ហារ​ទឹកប្រាក់ឥណទានមានចំនួន ៦២២លានយ័នចិន ។ ពិធីចុះហត្ថលេខានាពេលនេះ គឺស​ប​ញ្ជាក់​ឱ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់​ជ្រុង​ជ្រោ​យ កម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់​សម្តេចអគ្គ មហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យរដ្ឋាភិ បាលនៃប្រទេស​ទាំ​ង​ពីរ កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការ ជំរុញធ្វើឱ្យប្រសើរ​ឡើ​ង​នូវកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរបស់ប្រជាជននៃប្រទេស ទាំងពីរ ។

​គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ទំហំហិរញ្ញប្បទានសហប្រតិ​បត្តិ​ការ​ពី​រដ្ឋា​ភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន មានចំនួនសរុបប្រមាណ ៥.៨០០លានដុល្លា​រ​អាម៉េរិក ក្នុងនោះឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤.៤០០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមា​ណ​​១.៤០០លាន​ដុល្លារអាម៉េរិក៕

អត្ថបទទាក់ទង