ខ្មែរប៉ុស្ដិ៍ Close

    មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលមានសមត្ថភាពការពារ ថែរក្សាសុខសន្តិភាព និងធានាអភិវឌ្ឍជាតិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1257
    មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលមានសមត្ថភាពការពារ ថែរក្សាសុខសន្តិភាព និងធានាអភិវឌ្ឍជាតិមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលមានសមត្ថភាពការពារ ថែរក្សាសុខសន្តិភាព និងធានាអភិវឌ្ឍជាតិ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលមានសមត្ថភាពការពារ និងថែរក្សាសុខសន្តិភាព។ គណបក្សដទៃល្អតែទ្រឹស្តីតែមិនទាន់អាចការពារសុខសន្តិភាពនៅកម្ពុជាបាននោះឡើយ។ លោកបានថ្លែងដូចនេះនៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិសារអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនរំលឹកថា មានតែសុខសន្តិភាពតែប៉ុណ្ណោះ ទើបអាចរក្សាបាននូវការអភិវឌ្ឍដែលទាំងអស់នេះគឺជាសមិទ្ធផលដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជាដែលយើងរក្សានូវកេរ្ត៍តំណែលដ៏មានតម្លៃនេះសម្រាប់ប្រជាជនកម្ពុជាទាំងមូល។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា «បងប្អូនអាចយល់បានហើយថា អ្នកដែលមានសមត្ថភាពគ្រប់គ្រាន់អាចថែរក្សានូវសន្តិភាពដែលយើងរកបានដោយលំបាកគឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានលទ្ធភាពធ្វើបែបនេះ។

    គណបក្សដទៃទោះបីជាមានទ្រឹស្តីល្អយ៉ាងណាក៏ដោយ មិនទាន់បានបង្ហាញតួនាទីជាអ្នកបង្រួបបង្រួមជាតិ មិនទាន់បានបង្ហាញតួនាទីជាតួអង្គដើម្បីការពារសន្តិភាព ការពារនូវដំណើរការអភិវឌ្ឍនោះទេ។ គេត្រឹមតែចេះនូវការបំបែកបំបាក់ ដូចដែលគេធ្លាប់បានធ្វើកាលពីអតីតកាល អតីតកាលដ៏ឈឺចាប់របស់កម្ពុជាដែលបានបែបបាក់រាប់រយឆ្នាំរួចមកហើយ ហើយជាពិសេសគឺការបែកបាក់ចាប់តាំងពីទសវត្ស៨០ ដែលយើងបានបញ្ចប់វាទៅតាមរយៈនយោបាយឈ្នះ-ឈ្នះ។ នេះគឺជាសមិទ្ធផលដ៏ធំបំផុតរបស់គណបក្សប្រជាជនកម្ពុជាដែលយើងរក្សានូវកេរតំណែលដ៏មានតម្លៃនេះសម្រាប់ប្រជាជនកម្ពុជាទាំងមូល»៕

    សូមទស្សនាវីដេអូខាងក្រោម៖

    អត្ថបទទាក់ទង