ខ្មែរប៉ុស្ដិ៍ Close

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ទទួលយកនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ឯកសារ 6

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សឈ្នះឆ្នោត ហើយទទួលបានអាសនៈទាំងអស់១២៥ នៅក្នុងរដ្ឋសភា នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត វេលាម៉ោង ៧៖៣០នាទីយប់នេះ។

គណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា លទ្ធផលនៃការបោះឆ្នោតនេះ បានឆ្លុះបញ្ចាំងទាំងស្រុងនូវឆន្ទៈ និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា ក្នុងការរួបរួមគ្នាថែរក្សារាល់សមិទ្ធផលរបស់ជាតិ បន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន។ ព្រមជាមួយគ្នានេះ តាមរយៈលទ្ធផលនៃការបោះឆ្នោត ក៏បានធ្វើឱ្យឧបាយកលដ៏ពិសពុលរបស់ពួកប្រឆាំងខុសច្បាប់ និងមជ្ឈដ្ឋានអគតិនៅខាងក្រៅមួយចំនួន ដែលតែងតែមួលបង្កាច់សភាពការណ៍ពិត ប៉ុនប៉ងបង្កអស្ថិរភាព និងបំផ្លាញដំណើរការប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជាត្រូវបានបរាជ័យ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា៖

អត្ថបទទាក់ទង