ខ្មែរប៉ុស្ដិ៍ Close

អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា បានសម្តែងការគោរព និងដឹងគុណចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំសង្កាត់ ដែលបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ ព័ត៌មានទូទៅ 44

នៅក្នុងសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញគណបក្សប្រជាជនកម្ពុជា ដែលចេញនៅថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២២ បានបង្ហាញថា
អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ពិតជាមានការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឃុំសង្កាត់ ដែលបានបោះឆ្នោតគាំទ្រគណបក្សយ៉ាងច្រើនលើសលប់ ដែលធ្វើឱ្យគណបក្សទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ដោយទទួលបានសម្លេងគាំទ្រស្មើហ្នឹង ៧៤,៣២ % នៃសម្លេងឆ្នោតបានការសរុប ទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ៨០,៦៧%។

គួរបញ្ជាក់ថា ក្រោយពីបញ្ចប់សន្និបាតប្រកបដោយជោគជ័យ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ ដែលបានធ្វើឡើងនៅថ្ងៃទី១៦ និង១៧ ខែកក្តដា ឆ្នាំ២០២២ កន្លងទៅ នៅឯវិមាន៧មករា រាជធានីភ្នំពេញ។ សន្និបាតនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល។

មានវត្តមានក្នុងសន្និបាតនេះ មានសមាជិក សមាជិកា នៃគណៈកម្មាធិការកណ្តាលចំនួន ៧៤៣ និងមន្ត្រីគណបក្សជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងក្រុមការងារគណប្សចុះមូលដ្ឋានជាច្រើនរូបទៀត ធ្វើឲ្យចំនួនសមាជិកចូលរួមសរុបមាន ៣៤៧៤នាក់។

អត្ថបទទាក់ទង