ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1676
    កម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិនកម្ពុជាទទួលបានកូតានាំចេញអង្ករ ៤០ម៉ឺនតោន ទៅកាន់ប្រទេសចិន

    ដើម្បីជំរុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមគោលនយោបាយស្រូវអង្ករជាតិ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនសាជីវកម្មកូហ្វកូ (COFCO) នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនាំអង្ករកម្ពុជាចំនួន ៤០ម៉ឺនតោន ចូលទៅកាន់ទីផ្សារប្រទេសចិន។

    ពិធីចុះអនុស្សរណៈដ៏សំខាន់នេះ ត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក លូ ជុន ប្រធានក្រុមហ៊ុនសាជីវកម្ម COFCO ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។

    គួររំលឹកដែរថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលជាសេនាធិការ បានពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្ម COFCO នៃសាធារណរដ្ឋប្រជាមានិតចិន លើការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ពាណិជ្ជកម្មអង្ករកម្ពុជា ដែលត្រូវនាំចូលទៅកាន់ទីផ្សារប្រទេសចិន។ ជាលទ្ធផលភាគីទាំងពីរ បានព្រមព្រៀងគ្នាលើចំណុចសំខាន់ៗ ដូចខាងក្រោម៖

    • ពាណិជ្ជកម្មអង្ករ៖ ភាគីចិន យល់ព្រមទិញអង្ករ ផ្កាម្លិះ អង្ករក្រអូប អង្ករស និងចុងអង្ករ របស់ប្រទេសកម្ពុជា ក្នុងបរិមាណ ៤០ម៉ឺនតោន ចាប់ពីខែសីហា ឆ្នាំ២០១៩ រហូតដល់ចុងខែធ្នូ ឆ្នាំ២០២០។
    • យន្តការអនុវត្ត៖ អនុស្សរណៈនេះនឹងចូលជាធរមានភ្លាម បន្ទាប់ពីគូភាគីទាំងពីរ អនុវត្តបញ្ចប់ដោយជោគជ័យនូវអនុស្សរណៈដំបូង ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ស្តីពីការចូលអង្ករចំនួន ៣០ម៉ឺនតោន។
    • យន្តការត្រួតពិនិត្យធុរកិច្ច៖ គូភាគី នឹងបង្កើតយន្តការត្រួតពិនិត្យធុរកិច្ចរួម ដើម្បីតាមដានការអនុវត្តអនុស្សរណៈរៀងរាល់ត្រីមាស ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលកើតឡើងជាយថាហេតុ​ កំឡុងពេលអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះ។

    អត្ថបទទាក់ទង