ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ រយៈពេល១ឆ្នាំ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩) ដោយបានអំពាវនាវឱ្យបន្តជំរុញវិធានការទាំង៧ ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

វិធានការទាំង៧នោះរួមមាន៖
ទី១- ត្រូវខិតខំបង្កើនសកម្មភាពអនុវត្តវិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅពិសេសត្រូវយកចិត្តទុកដាក់ផ្តោតការអប់រំឱ្យចំគោលដៅ។
ទី២- ជំរុញសកម្មភាពរៀបចំវេទិកាជួបជាមួយវិស័យឯកជន និងសប្បុរសជន ជាពិសេសម្ចាស់ឬអ្នកគ្រប់គ្រងអាជីវកម្មដែលអាចងាយរងហានិភ័យដោយសារគ្រឿងញៀន។
ទី៣- ពង្រឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឱ្យបានហ្មឹងម៉ាត់។
ទី៤- ជំរុញការរិះរកវិធីក្នុងការចាត់ចែងវត្ថុតាង និងទ្រព្យសម្បត្តិនានាដែលត្រូវបានរឹបអូស និងបង្កបពាក់ព័ន្ធនឹងបទល្មើសគ្រឿនញៀន។
ទី៥- ជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសគ្រឿនញៀន ជាពិសេសបន្តខិតខំទប់ស្កាត់ការនាំចូលពីក្រៅប្រទេស។
ទី៦- បន្តពង្រឹងនិងជំរុញសកម្មភាពអនុវត្តវិធានការព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្មដោយត្រូវមានយន្តការដឹកនាំនិងសម្របសម្រួលច្បាស់លាស់នៅថ្នាក់ឃុំ សង្កាត់។
ទី៧- កសាងឱ្យបាននូវយន្តការតាមដាន ត្រួតពិនិត្យមុខសញ្ញាប្រើប្រាស់សារធាតុញៀន៕

សូមអានផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៤ដូចខាងក្រោម៖

អត្ថបទទាក់ទង