ខ្មែរប៉ុស្ដិ៍ Close

    កម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើការបង្ហាញមុខជនសង្ស័យប្រុសស្រី ១១នាក់ ជាមុខសញ្ញាឆក់ប្លន់ សកម្មក្នុងរាជធានីភ្នំពេញ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1861
    កម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើការបង្ហាញមុខជនសង្ស័យប្រុសស្រី ១១នាក់ ជាមុខសញ្ញាឆក់ប្លន់ សកម្មក្នុងរាជធានីភ្នំពេញកម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើការបង្ហាញមុខជនសង្ស័យប្រុសស្រី ១១នាក់ ជាមុខសញ្ញាឆក់ប្លន់ សកម្មក្នុងរាជធានីភ្នំពេញ

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើការបង្ហាញមុខជនសង្ស័យប្រុសស្រី១១នាក់(ស្រី៣នាក់) ជាមុខសញ្ញាឆក់ប្លន់ សកម្មក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងវត្ថុតាងកាំភ្លើងខ្លី២ដើម ម៉ូតូ៦គ្រឿង និងសារធាតុញៀនចំនួន៦កញ្ចប់តូច។

    លោក វេរសេនីយ៍ទោ ក្រេត សិខរីន អធិការរងទទួលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានអោយដឹងថានៅរសៀលថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមននិងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងធ្ងន់ បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យប្រុសស្រី១១នាក់(ស្រី៣នាក់) ជាបន្តបន្ទាប់ ដែលជាមុខសញ្ញាឆក់ ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ រួមកាំភ្លើងខ្លី២ដើមនិងម៉ូតូ៦គ្រេឿងផងដែរ។

    បច្ចុប្បន្នជនសង្ស័យប្រុសស្រី១១នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរេឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

    អត្ថបទទាក់ទង