ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវរកឱ្យឃើញមេក្លោងគ្រឿងញៀនពាក់ព័ន្ធនឹងកន្លែងកម្សាន្តរ៉ុក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1039
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវរកឱ្យឃើញមេក្លោងគ្រឿងញៀនពាក់ព័ន្ធនឹងកន្លែងកម្សាន្តរ៉ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវរកឱ្យឃើញមេក្លោងគ្រឿងញៀនពាក់ព័ន្ធនឹងកន្លែងកម្សាន្តរ៉ុក

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បទឧក្រិដ្ឋគ្រឿនញៀននៅកន្លែងកម្សាន្តរ៉ុកជាករណីដែលមិនត្រូវលើកលែងជាដាច់ខាត ហើយបញ្ហានេះប៉ះពាល់ខ្លាំងណាស់ដល់សន្តិសុខសង្គម និងសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរយើង។ លោកបានថ្លែងដូចនេះ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល ពីសណ្ឋាគារសូហ្វីតែល ភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មិនត្រូវផ្តន្ទាទោសតែមេការតូចតាចនោះឡើយ ត្រូវតែបន្តស្វែងរកចាប់ខ្លួនមេក្លោងធំៗនៅក្នុងរឿងនេះ ទោះបីជាជាប់មន្រ្តីថ្នាក់ណាក៏ដោយក៏ត្រូវតែធ្វើជាដាច់ខាត។ លោកបានបន្តថា នេះគឺជាការអនុវត្តនូវអភិក្រមទាំង៥ ឱ្យបានសម្រេចពិសេសគឺការវះកាត់នេះ ហើយអភិក្រមទី៥នេះ មិនត្រូវធ្វើតែផ្នែកសាធារណៈនោះឡើយ ខាងផ្នែកឯកជនក៏ត្រូវតែធ្វើផងដែរ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅមានមួយកន្លែងទៀតដែលត្រូវចាត់វិធានការបន្ទាន់ ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះទីតាំងនោះឡើយ៕

    អត្ថបទទាក់ទង