ខ្មែរប៉ុស្ដិ៍ Close

    តម្លៃភ្លើងតាមបារ៉ែនថ្មីរបស់រាជរដ្ឋាភិបាល តម្លៃត្រឹមតែ៤៨០រៀល ក្នុងមួយគីឡូវ៉ាត ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1534
    តម្លៃភ្លើងតាមបារ៉ែនថ្មីរបស់រាជរដ្ឋាភិបាល តម្លៃត្រឹមតែ៤៨០រៀល ក្នុងមួយគីឡូវ៉ាត ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋតម្លៃភ្លើងតាមបារ៉ែនថ្មីរបស់រាជរដ្ឋាភិបាល តម្លៃត្រឹមតែ៤៨០រៀល ក្នុងមួយគីឡូវ៉ាត ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ

    អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាប្តេជ្ញាយ៉ាងមុតមាំថា ថ្ងៃទី៣១ មករា ២០១៩នេះ តម្លៃភ្លើងតាមបារែមថ្មីរបស់រាជរដ្ឋាភិបាលតម្លៃ ៤៨០រៀល ក្នុងមួយគីឡូវ៉ាត នឹងដំណើរការនៅតាមផ្សារនានា ក្នុងរាជ ធានីភ្នំពេញ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋទៅតាម អនុសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដាក់ចេញ អោយចុះតម្លៃអគ្គិសនី បន្ថែមនៅថ្ងៃ០១ មករា២០១៩។

    ការបញ្ជាក់បែបនេះរបស់អាជ្ញាធររាជធានីភ្នំពេញ និងអគ្គិសនីកម្ពុជាបាន ធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ធ្នូ២០១៨ ក្នុងកិច្ចប្រជុំត្រួតពិនិត្យតម្លៃទឹក អគ្គិសនីក្នុងផ្សាររដ្ឋ ផ្សារវិនិយោគនិងផ្សារឯកជនទាំងអស់ នៅក្នុងរាជ ធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គិសនីកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

    លោក កែវ រតនៈ បានមានប្រសាសន៍ថា អគ្គិសនីកម្ពុជាមានបញ្ហា ប្រឈមច្រើន លើបញ្ហានៃការផ្តល់សេវាអគ្គិសនីជូនប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលរកស៊ីនៅក្នុងផ្សារ និងប្រជាពលរដ្ឋរស់នៅ ក្នុងខុនដូ។ សម្រាប់ខុនដូ ភ្លើងដែលផ្គត់ផ្គង់ដោយឯកជនចែកចាយបន្ត មានតម្លៃចាប់ពី១៥០០រៀលទៅ២០០០រៀល ហើយបញ្ហានេះយើងបាន នឹងកំពុងប្រជុំដើម្បីធ្វើការដោះស្រាយ ដោយសារតែអគ្គិសនីកម្ពុជាជាអ្នក លក់ដូរភ្លើង ជាអ្នកផ្តល់សិទ្ធិចែកចាយ ជាអ្នកមានសិទ្ធិចែកចាយ និងកំណត់តម្លៃភ្លើងអគ្គិសនី។

    ពាក់ព័ន្ធនឹងបញ្ហានេះលោកស្នើសុំអោយអាជ្ញាធរខណ្ឌ-សង្កាត់ សហការជា មួយអាជ្ញាធរអគ្គិសនីកម្ពុជា ក្នុងការធ្វើបញ្ជីតូប និងវិក័យប័ត្រភ្លើង នៅក្នុង ផ្សារ ដើម្បីយើងធ្វើសំណើរមកក្រុង ក៏ដូចជាទៅខុទ្ទកាល័យលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងពាក់ព័ន្ធ។ នៅពេលសំណើរនេះចុះមកវិញ យើងអនុវត្តតែម្តង ដើម្បីអនុវត្តតម្លៃភ្លើងថោកទៅតាមអនុសាសន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអោយចុះតម្លៃបន្ថែមនៅថ្ងៃ០១ មករា២០១៩៕

    អត្ថបទទាក់ទង