ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី ព្រោះមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 34
កម្ពុជាសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី ព្រោះមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន កម្ពុជាសម្រេចមិនជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគី ព្រោះមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានប្រកាសឱ្យដឹងថា លោកសម្រេចមិន ជួលនាវាផលិតថាមពលអគ្គិសនីរបស់តួកគីវិញ ដោយសារតែការមិនត្រូវគ្នាលើលក្ខខណ្ឌមួយចំនួន និងមិនមកទាន់សភាពការណ៍។ ការប្រកាសរបស់លោក ហ៊ុន សែន បានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩នេះ។

សូមរំលឹកថា កម្ពុជាគ្រោងនឹងជួលនាវាផលិតថាមពលអគ្គិសនី ពីប្រទេសតួកគី ដើម្បីយកមកផ្គត់ផ្គង់ថាមពលក្នុងពេលកម្ពុជា ជួបការខ្វះខាតថាមពលអគ្គិសនីក្នុងរដូវក្តៅនេះ ដោយសារតែវារីអគ្គិសនី មិនអាចផលិតថាមពលបានបានគ្រប់តាមសមត្ថភាព។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឱ្យដឹងថា ការដែលលោកនាយករដ្ឋមន្រ្ដី សម្រេចមិន ជួលនាវាផលិត ថាមពលរបស់តួកគីវិញនេះ ដោយសារតែការនាំនាវា នោះមកកម្ពុជាមានរយៈពេល យូរមិនទាន់សភាពការណ៍តាម ដែលកម្ពុជាត្រូវការ។ មួយវិញទៀតដោយសារតែការចរចា មិនត្រូវគ្នាទៅលើលក្ខខណ្ឌមួយចំនួន។

លោក ផៃ ស៊ីផាន បានបញ្ជាក់ហេតុផលថា នៅពេលនេះកម្ពុជាទទួលបាន ការបង្កើនផ្គត់ផ្គង់បន្ថែមថាមពលពីប្រទេសជិតខាង។ ដូចថ្ងៃនេះទទួលបាន ៥៥មេហ្គាវ៉ាត់ពីប្រទេសថៃ សម្រាប់ការផ្គត់ផ្គង់បន្ថែម ព្រមទាំងការស្រូបយក ថាមពលអគ្គិសនីពីប្រទេសឡាវ និងវៀតណាមផងដែរ។ ការដាក់ឲ្យដំណើរ ការនូវស្ថានីយ៍អគ្គិសនីប្រើដោយថាមពលព្រះអាទិត្យ២០មេហ្គាវ៉ាត់ នៅតំបន់ត្មាតពង ជិតភ្នំប្រសិទ្ធិ បញ្ចូលមកបណ្តាញអគ្គិសនីជាតិ ព្រមទាំង ឲ្យសណ្ឋាគារ និងរោងចក្រធំៗជួយបញ្ចេញម៉ាស៊ីនភ្លើងរបស់ខ្លួន ដើម្បីបន្ថយការប្រើប្រាស់។

ធ្វើដូច្នេះយើងមានភ្លើង២០០មេហ្គាសម្រាប់បន្ថយការលំបាករយៈពេលជាង១ខែនេះ មុនរដូវភ្លៀងចូលមកដល់។ លើសពីនោះទៀត រាជរដ្ឋាភិបាល ចង់យកថវិកាចំណាយ លើការជួលនាវាផលិតថាមពល អគ្គិសនីតួកគី ដែលមានតម្លៃថ្លៃនោះ មកទិញម៉ាស៊ីនភ្លើងសម្រាប់ ដាក់នៅទីក្រុងភ្នំពេញ សម្រាប់រយៈពេលវែងឆ្ងាយតទៅដែលទាំងនេះ ក្លាយទៅជាផលប្រយោជន៍ ច្រើន និងវែងឆ្ងាយ ៕

អត្ថបទទាក់ទង