ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តស្វាយរៀងជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2181
រដ្ឋបាលខេត្តស្វាយរៀងជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះរដ្ឋបាលខេត្តស្វាយរៀងជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ

នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកដែលជាបុណ្យប្រពៃណីជាតិខ្មែរ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត។

សេចក្តីជូនដំណឹង បានឱ្យដឹងថា ដើម្បីឱ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងមានភាពអធិកអធម រដ្ឋបាលខេត្តស្វាយរៀង សូមអញ្ជើញអ្នកដែលមានទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ចង់ចូលរួមប្រណាំងមកចុះឈ្មោះចូលរួមប្រណាំងនៅមន្ទីរទេសចរណ៍ខេត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ម៉ោងធ្វើការ៕

អត្ថបទទាក់ទង