ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តស្វាយរៀង ចេញសេចក្តីបំភ្លឺថា ការចាក់ដីគឺជាការស្ថាបនាផ្លូវទំនប់ទប់ក្រវ៉ាត់ក្រុងស្វាយរៀងថ្មីមួយទៀត ដើម្បីបញ្ចៀសការជន់លិចទឹកមកលើលំនៅដ្ឋានប្រជាពលរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 380

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹងជម្រាបជូនបងប្អូនសាធារណជនទាំងអស់ជាពិសេសអាខោនហ្វេសប៊ុកដែលមាននិន្នាការប្រឆាំងនឹងការអភិវឌ្ឍផ្សេងៗឲ្យបានជ្រាបថា ចំពោះការចាក់ដីនេះ គឺជាការស្ថាបនាផ្លូវទំនប់ទប់ក្រវ៉ាត់ក្រុងស្វាយរៀងថ្មីមួយទៀតដែលមានប្រវែងជាង១គីឡូម៉ែត្រក្នុងនោះការសាងសង់ទំនប់នេះឡើងដើម្បីបញ្ចៀសការជន់លិចទឹកមកលើលំនៅដ្ឋានប្រជាពលរដ្ឋនៅខាងលិចទំនប់ថ្មីនេះផងដែរដែលជាគម្រោងសាងសង់របស់ក្រសួងធនធានទឹកនិងឧតុនិយម។

អាស្រ័យហេតុនេះសូមសាធារណៈមតិនៅលើបណ្តាញសង្គមហ្វេសប៊ុកមេត្តាជ្រាប និងកុំមានការយល់ច្រឡំ៕

អត្ថបទទាក់ទង