ខ្មែរប៉ុស្ដិ៍ Close

លោកអភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ដែលសម្រេចបានប្រមាណជា ៣៥%

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 58
លោកអភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ដែលសម្រេចបានប្រមាណជា ៣៥% លោកអភិបាលខេត្តស្វាយរៀង ចុះពិនិត្យមើលដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ដែលសម្រេចបានប្រមាណជា ៣៥%

ស្វាយរៀង៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អមដំណើរដោយ លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកនាយកទីចាត់ការ ហិរញ្ញវត្ថុសាលាខេត្ត និងលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាច្រាំងទន្លេវ៉ៃគោផ្នែកខាងលិច ស្ថិតនៅសង្កាត់ស្វាយរៀង និងស្ពានតាហោ (ស្ពានបេតុង) ស្ថិតនៅសង្កាត់ពោធិ៍តាហោរ ក្រុងស្វាយរៀង ដែលរហូតមកដល់បច្ចុប្បន្ន សម្រេចបានប្រមាណជា៣៥%។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានជំរុញឲ្យក្រុមជាង និងអ្នកពាក់ព័ន្ធ ដែលទទួលបន្ទុកការងារសាងសង់ ឲ្យបន្តខិតខំបំពេញការងារ ទាំងពីរ នេះឲ្យបានកាន់តែល្អថែមទៀត ដោយធ្វើយ៉ាងណាឲ្យបានសម្រេចរួចរាល់ ជាស្ថាពរឲ្យបានឆាប់រហ័ស។ ជាពិសេសការសាងសង់វេទិកាអ៊ុំទូក នៅផ្នែកចុងខាងត្បូងនៃច្រាំងទន្លេ សម្រាប់ត្រៀមរៀបចំពិធីប្រណាំងទូក ឲ្យបានទាន់ពេលវេលា ដែលគ្រោងនឹងប្រារព្ធធ្វើនៅចុងខែតុលា ខាងមុខនេះ ៕

អត្ថបទទាក់ទង