ខ្មែរប៉ុស្ដិ៍ Close

លោក ឯម ច័ន្ទមករា អំពាវនាវឲ្យជនមានពិការភាពទាំងអស់នៅកម្ពុជា ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 40
លោក ឯម ច័ន្ទមករា អំពាវនាវឲ្យជនមានពិការភាពទាំងអស់នៅកម្ពុជា ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា លោក ឯម ច័ន្ទមករា អំពាវនាវឲ្យជនមានពិការភាពទាំងអស់នៅកម្ពុជា ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា

កំពង់ចាម៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងសន្និបាតជនមានពិការភាពឃ្លង់លើកទី១ ក្រោមប្រធានបទ «បង្កើតសមាគមជនមានពិការភាពឃ្លង់កម្ពុជា» បានថ្លែងអំពាវនាវឲ្យ ជនមានពិការភាពទាំងអស់នៅកម្ពុជា ទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ និងសូមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០។

លោក ឯម ច័ន្ទមករា បានអំពាវនាវដល់បងប្អូនជនពិការ និងបងប្អូនទាំងអស់នៅទីនេះ ចូលរួមទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានលេខរៀងទី២០ ដើម្បីទទួលបានសង្គមមួយដែលមានសុខសន្តិភាព មានការអភិវឌ្ឍ សង្គមមួយដែលគិតគូរពីជនពិការ សង្គមមួយសម្រាប់គ្រប់គ្នា ដើម្បីអនាគតកូនចៅជំនាន់ក្រោយ និងឈានទៅរកភាពជឿនលឿន ដូចបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក។

លោក ឯម ច័ន្ទមករា បានរំលឹកឲ្យដឹងថា​ បច្ចុប្បន្ននេះ វិស័យពិការភាពនៅកម្ពុជា កំពុងតែមានការអភិវឌ្ឍជាបន្តបន្ទាប់ ជាពិសេស គឺបានចូលរួមចំណែកច្រើន ក្នុងការជួយដល់ជនមានពិការភាព នៅទូទាំងប្រទេសកម្ពុជា ឲ្យទទួលបានសិទ្ធិសេរីភាព ស្មើគ្នា គ្នាជាមួយនឹងមនុស្សធម្មតា ដែលគ្មានពិការភាព។ការយកចិត្តទុកដាក់នេះ បានសរបញ្ជាក់ឲ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍប្រទេស ឆ្ពោះទៅរកភាពរីកចម្រើន និងមានសន្តិសភាព យ៉ាងពិតប្រាកដ៕

អត្ថបទទាក់ទង