ខ្មែរប៉ុស្ដិ៍ Close

នៅរសៀលនេះ! សុទ្ធតែក្រុមខ្លាំងៗប៉ះគ្នា វគ្គ​ ៨ក្រុមចុងក្រោយ ពានសម្តេច ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 1073
នៅរសៀលនេះ! សុទ្ធតែក្រុមខ្លាំងៗប៉ះគ្នា វគ្គ​ ៨ក្រុមចុងក្រោយ ពានសម្តេច ហ៊ុន សែន នៅរសៀលនេះ! សុទ្ធតែក្រុមខ្លាំងៗប៉ះគ្នា វគ្គ​ ៨ក្រុមចុងក្រោយ ពានសម្តេច ហ៊ុន សែន

ការ​ប្រកួត​​ពាន​រង្វាន់ Hun Sen Cup 2018 ឈាន​ដល់​​វគ្គ​៨​ចុង​ក្រោយ​ជើង​ទី​១​​ហើយ​​នា​ថ្ងៃពុធ ទី​០១​ ខែ​សីហា​​នេះ ​​ក្រុម​ខ្លាំង​ណាហ្គាវើល​ដើរ​តួ​ជា​ម្ចាស់​ផ្ទះ​ទទួល​ក្រុម​ខ្លាំង​បឹងកេត​ វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​នេះ​នៅ​ស្តាត​ចាស់។

នៅ​ស្តាត​ចាស់​ដដែល​នេះ​ ក្រុម​ការពារ​តំណែង​ជើង​ឯក​ ព្រះ​ខ័នរាជ​ស្វាយរៀង​ទទួល​ភារកិច្ច​ជា​ភ្ញៀវ​ទៅ​សួរ​សុខ​ទុក្ខ​ក្រុម​ក្រសួង​ការពារ​ជាតិ​ (ទ័ព)​​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ ព្រម​ទាំង​មាន​២​គូ​​ទៀត​នៅ​ទី​លាន​ផ្សេង​​គ្នា៕


(ក្រុម​ណាហ្គាវើល)


(ក្រុម​បឹងកេត)

ការ​​ប្រកួត​វគ្គ​៨​ក្រុម​ចុង​ក្រោយ ជើង​ទី​១​ ​នៅ​​ថ្ងៃ​ទី​១​ ខែ​សីហា ឆ្នាំ​២០១៨​*

  • អង្គរថាយហ្គឺរ vs ភ្នំពេញ​ក្រោន នៅ​កីឡដ្ឋាន​សៀមរាប ម៉ោង​៣:៣០​នាទី​រសៀល​​
  • ប៉ូលិស​ vs យុវជន​ U18 បាទី​ នៅ​ពហុកីឡដ្ឋាន​ជាតិ​ ម៉ោង​៣:៣០​នាទី​រសៀល
  • បឹងកេត vs ណាហ្គាវើល​ នៅ​ស្តាត​ចាស់ ម៉ោង​៣:៣០​នាទី​រសៀល​​
  • ក្រសួង​ការពារ​ជាតិ​ vs ព្រះ​ខ័នរាជ​ស្វាយរៀង​ នៅ​ស្តាត​ចាស់​ ម៉ោង​ ៦:៣០​នាទី​ល្ងាច​

ប្រភព៖ Sabay