ខ្មែរប៉ុស្ដិ៍ Close

FIFA ចេញឈ្មោះគ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨ ទាំង ១១រូប​ ដែល​ជាប់​ជាបេក្ខភាព​ប្រកួតប្រជែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 75
FIFA ចេញឈ្មោះគ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨ ទាំង ១១រូប​ ដែល​ជាប់​ជាបេក្ខភាព​ប្រកួតប្រជែង FIFA ចេញឈ្មោះគ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨ ទាំង ១១រូប​ ដែល​ជាប់​ជាបេក្ខភាព​ប្រកួតប្រជែង

អម្បាញ់មិញ​នេះ ស្ថាប័ន​បាល់ទាត់​ពិភពលោក FIFA បាន​បង្ហាញ​អ្នក​ចាត់​ការ និង​គ្រូ​បង្វឹក​ទាំង ១១ រូប ដែល​បាន​ជាប់​បេក្ខភាព​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨។

ពួក​គេ​ទាំង​នោះ​រួម​មាន៖

១. លោក Massimiliano Allegri អ្នក​ចាត់​ការ​ក្លឹប Juventus

២. លោក Stanislav Cherchesov គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី

៣. លោក Zlatko Dalic គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ក្រូអាត

៤. លោក Didier Deschamps គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង

៥. លោក Pep Guardiola អ្នក​ចាត់​ការ​ក្លឹប Manchester City

៦. លោក Roberto Martinez គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក

៧. លោក Jurgen Klopp អ្នក​ចាត់​ការ​ក្លឹប Liverpool

៨. លោក Diego Simeone អ្នក​ចាត់​ការ​ក្លឹប Atletico Madrid

៩. លោក Gareth Southgate គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស

១០. លោក Ernesto Valverde អ្នក​ចាត់​ការ​ក្លឹប Barcelona

១១. លោក Zinedine Zidane អតីតអ្នក​ចាត់​ការ​ក្លឹប Real Madrid។

បេក្ខភាព​ទាំង ១១​រូប​ខាង​លើ ត្រូវ​បាន​ជ្រើស​រើស​ដោយ ក្រុម​វីរបុរស​បាល់ទាត់ ដោយ​ផ្អែក​ទាំង​ស្រុង​លើ​អ្វី​ដែល​អ្នក​ចាត់​ការ និង​គ្រូ​បង្វឹក​ខាង​លើ​សម្រេច​បាន​ក្នុង​អំឡុង​ពេល​ពី​ ថ្ងៃ​ទី ៣ កក្កដា ២០១៧ ដល់​ថ្ងៃ​ទី ១៥ កក្កដា ២០១៨។


(កាលពីឆ្នាំ២០១៧ ពានរង្វាន់នេះបានទៅលើ Zidane គ្រូបង្វឹករបស់ក្លឹប Real Madrid)

សមាសភាព​ដែល​អាច​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​រើស​គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ រួម​មាន អ្នក​គាំទ្រ អ្នក​សារព័ត៌មាន គ្រូ​បង្វឹក​ និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ៕