ខ្មែរប៉ុស្ដិ៍ Close

Ivan Rakitic ថាបើក្រូអាតឈ្នះពាន World Cup ខ្លួននឹងធ្វើរឿងមួយដាក់លើថ្ងាស់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 1451
Ivan Rakitic ថាបើក្រូអាតឈ្នះពាន World Cup ខ្លួននឹងធ្វើរឿងមួយដាក់លើថ្ងាស់ Ivan Rakitic ថាបើក្រូអាតឈ្នះពាន World Cup ខ្លួននឹងធ្វើរឿងមួយដាក់លើថ្ងាស់

Ivan Rakitic បាន​បង្ហើប​ថា​ខ្លួន​នឹង​សាក់​លើ​ថ្ងាស​ទុក​ជា​អនុស្សាវរីយ៍​បើ​ក្រូអាត​ឈ្នះ​​បារាំង​ ហើយ​លើក​ពាន​ World Cup នៅ​ថ្ងៃនេះ។​

Image result for ​rakitic world cup 2018

ក្រូអាត​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ World Cup លើក​ដំបូង​ក្រោយ​យក​ឈ្នះ​អង់គ្លេស​ ២​ទល់​នឹង​១​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ប្រើ​ពេល​រហូត​ ១២០​នាទី។​ យ៉ាង​ណា​មហិច្ឆតា​របស់​ក្រុម​មួយ​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​គឺ​ចង់​ឈ្នះ​ពាន​តែ​ម្ដង​សម្រាប់​ប្រជា​ជន​របស់​ពួកគេ។​

Image result for ​rakitic would win world cup 2018

ឆ្លើយ​តប​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ថា​ តើ​រូប​គេ​មាន​ផែនការ​សាក់​នៅ​ត្រង់​ណា​ឬ​អត់​ បើ​សិន​ ក្រូអាត​អាច​សាង​ប្រវត្តិសាស្ត្រ​ឈ្នះ​ពាន​បាន​មែន​ Rakitic បាន​ឆ្លើយ​ថា​ “មាន” គឺ​នៅ​លើ​ថ្ងាស​។ “ខ្ញុំ​ចង់​សាក់​នៅ​លើ​ថ្ងាស​ ព្រោះ​ដូច​អ្នក​ឃើញ​ស្រាប់ ​ថ្ងាស​របស់​ខ្ញុំ​ គឺ​ទូលាយ​ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​ប្រពន្ធ​ដែរ​ ថា​នាង​ព្រម​ឬ​អត់”។​

Related image

Rakitic គឺ​ជា​កម្លាំង​សំខាន់​ក្នុង​ដំណើរ​ឆ្ពោះ​មក​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ក្រុម​លោក​ Zlatko Dalic ជាមួយ​ដៃ​គូ​ម្នាក់​ទៀត​គឺ Luka Modric។ មុន​ដល់​វគ្គ​នេះ​ក្រូអាត​បាន​ទម្លាក់​ ដាណឺម៉ាក និង​ រុស្ស៊ីដោយ​បាល់​ប៉េណាល់ទី​ ហើយ​ឈ្នះ​អង់គ្លេស​ ២-១ នៅ​វគ្គ​ Extra Time៕