ខ្មែរប៉ុស្ដិ៍ Close

សារាយ សក្ខណា មានសម្រស់កាន់តែស្អាតជាងមុនជាមួយម៉ូតសក់ខ្លីរបស់នាង

ដោយ៖ ស៊ីវេត មធុរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 131

ទោះបីអ្នកនាងសារាយ សក្ខណាមានប្តីរួចហើយក៏ដោយក៏សម្រស់នាងនៅតែស្រស់ស្អាតដដែរ ហើយតារាសម្តែងស្រីរូបនេះមានឈ្មោះបោះសម្លេងកាន់តែល្បីល្បាញនៅក្នុងខ្សែរភាពយន្តខ្មែរផងដែរ។ អ្នកនាង សារាយ​ សក្ខណា មានអាជីពជាតារាសម្តែងយូរមកហើយ មានទាំងសមត្ថភាព និងទេពកោសល្យនៅក្នុងវិស័យមួយនេះ។

តារាសម្ដែងស្រី រាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម អ្នកនាង សារាយ សក្ខណា បន្ទាប់ពីបានក្លាយជាម្ចាស់ហាងកែសម្ផស្ស មួយកន្លែងរួចមក គេសង្កេតឃើញថា នាងហាក់បីដូចជាមានភាពស្រស់ស្អាត ប្លែកខ្លាំងជាងមុនទៅទៀត ខណៈកាលពីពេលថ្មីៗនេះ សារាយ សក្ខណា បានលេងស្ទីលម៉ូតសក់ថ្មី មើលទៅស្រស់ស្អាតប្លែក មានរូបសម្រស់ក្មេងជាងវ័យ បើទោះបីជា នាងបានរៀបអាពាហ៍ពិពាហ៍ ទទួលបានចំណងដៃកូនស្រីដ៏គួរឲ្យស្រឡាញ់ មួយក៏ពិតមែន។

ជាការពិតណាស់ ការលេងស្ទីលម៉ូតសក់ថ្មីនេះដែរ ក៏មានទស្សនិកជន ក៏ដូចជាបណ្ដាអ្នកគាំទ្ររបស់នាង មានការកោតសរសើរ ថាកាត់សក់ខ្លីបែបនេះ ទៅពិតជាស្រស់ស្អាត គួរឲ្យទាក់ទាញខ្លាំង ព្រមទាំងមានសម្រស់ក្មេងជាមុនទៅទៀត។

គួរបញ្ជាក់ថា បើទោះបីជា អ្នកនាង សារាយ សក្ខណា បានរៀបការកសាងគ្រួសារដ៏មានសុភមង្គល ជាមួយស្វាមីដែលជាអនិកជនហើយក្ដី ក៏នាងនៅតែមិនទាន់ឃ្លាតឆ្ងាយ ពីវិស័យសិល្បៈនៅឡើយ បន្ទាប់នាងទើបតែបានលេចមុខ ក្នុងខ្សែភាពយន្តថ្មី ដែលមានចំណងជើងថា «ប្រពន្ធអ្នកឆ្លាត» ដែលបានគ្រងតំណែងជាតួឯក កំពុងទទួលបានការគាំទ្រខ្លាំងផងដែរ៕

ប្រភព៖ khmertalking.com