មកមើល ស្វាមី គង់ ចាន់ស្រីមុំ បង្ហាញភាពផ្អែមល្ហែមចំពោះភរិយា
ជារឿយៗគូស្វាមីភរិយាអ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា តាមរយៈបណ្តាញសង្គមមិនដែលដាច់។ អ្វីដែលអ្នកគាំទ្រកោតសរសើរនោះ ចាប់ពីរៀបការជាមួយគ្នាជាច្រើនឆ្នាំមក អ្នកទាំងពីរពុំដែលមានលេចឮដំណឹងល្អក់កករនឹងគ្នាម្តងណាឡើយ ផ្ទុយទៅវិញពួកគេកាន់តែបង្កើនភាពផ្អែមល្ហែមជាមួយគ្នា ថែមទាំងពង្រីកមុខជំនួញជាច្រើនសាខាទៀតផង។
ងាកមកស្វាមី លោក គឹម សីហា វិញ ទាំងមុន និងក្រោយរៀបការ លោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខភរិយាគ្រប់ពេលវេលា ទីកន្លែង មិនថានៅផ្ទះ ឬទីសាធារណៈឡើយ។ ទង្វើ និងការបំពេញតួនាទីជាប្តីបានល្អបែបនេះពិតជាអស្ចារ្យសម្រាប់ជីវិតគូ ហើយអ្នកណាៗក៏ប្រាថ្នាចង់បានដែរ។
អ្នកនាង គង់ ចាន់ស្រីមុំ និងលោក គឹម សីហា បានរៀបការជាមួយគ្នាកាលពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០១៦ ។ អ្នកទាំងពីរត្រៀមនឹងស្វាគមន៍កូនដំបូងរបស់ខ្លួន នៅខែកក្កដា ខាងមុខនេះ។ មុននឹងត្រៀមសម្រាលកូនស្រី អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាព និងសារដ៏ផ្អែមល្ហែមស្ទើរតែរាល់ថ្ងៃ ព្រមទាំងពោលពាក្យថា ចង់រក្សានូវកម្រងរូបភាពអនុស្សាវរិយ៍ជាមួយស្វាមីឲ្យបានច្រើន។ “ព្រោះអ្នកមានតម្លៃស្មើជីវិត បុរសម្នាក់នេះតែផ្តល់ភាពកក់ក្តៅ និងសេក្តីសុខឲ្យខ្ញុំរហូតមក។ ពេលវេលាដ៏សំខាន់ដែលយើងកំពុងទទឹងរង់ចាំ ជិតចូលមកដល់ម្តងបន្តិចៗ”។
តោះ! ចង់ដឹងគូស្នេហ៍មួយគូនេះមានក្តីសុខយ៉ាងណា ទស្សនារូបភាពផ្អែមផ្អែម និងពោរពេញដោយសុភមង្គលខាងក្រោមនេះ៖