ខ្មែរប៉ុស្ដិ៍ Close

តារាសម្តែងសិចស៊ី កញ្ញាដេននី ក្វាន់ នាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី១៣ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1851

តារាសម្ដែងស្រីសាច់សខ្ចី ដែលចូលចិត្ត បង្ហាញភាពសិចស៊ី គឺកញ្ញា ដេននី ក្វាន់ ក្រៅពីមមាញឹកជាមួយនឹងការងារសិល្បៈហើយនោះ ជានិច្ចកាលគេតែងតែឃើញនាង បង្ហាញខ្លួនក្នុងសកម្មភាពសប្បុរសធម៌ ក្នុងការនាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅតាមបណ្ដាលខេត្តផ្សេងៗ ខណៈថ្ងៃនេះផងដែរ នាងបានយកអំណោយទៅចែកជូន លោកយាយចំនួន១០គ្រួសារ នៅភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់ កញ្ញា ដេននី ក្វាន់ បានសរសេរថា «ថ្ងៃនេះនាងខ្ញុំ នាំយកអំណោយមកជូន លោកយាយចំនួន១០គ្រួសារ នៅភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ…អំពើល្អសូមកុំស្ទាក់ស្ទើរនឹងធ្វើ សូមកុំទាមទារនូវការតបស្នង ហើយក៏មិនចាំបាច់ឲ្យនរណាម្នាក់ ដឹងឡើយ ត្រឹមតែធ្វើចេញពីចិត្ត ដ៏ពិតប្រាកដរបស់យើង គឺវាគ្រប់គ្រាន់ហើយមួយជីវិតនេះ អ្វីដែលរីករាយបំផុត សម្រាប់នាងខ្ញុំ គឺការធ្វើអំពើល្អជួយគ្នាក្នុងគ្រាក្រ វាជាក្តីសុខរបស់ខ្ញុំ»។

គួរបញ្ជាក់ថា ចំពោះសកម្មភាពសប្បុរសធម៌ របស់កញ្ញា ដេននី ក្វាន់ ពិតជាធ្វើឲ្យទស្សនិកជន ក៏ដូចជាមិត្តៗនៅលើបណ្ដាញសង្គម ជាច្រើនបានកោតសរសើរ ចំពោះទឹកចិត្ត ដ៏ល្អប្រពៃរបស់នាង ក៏ដូចជាគាំទ្រ នាងថែមទៀតផង៕

ប្រភព៖khmertalking.com