សម្លៀកបំពាក់នេះ ត្រូវចែកទៅទៀតតាមទម្លាប់ទំនៀមផង តាមសម័យនិយមផង តាមផ្លូវការផង តាមរដូវផង។
តាមទម្លាប់ទំនៀមនឹងសម័យនិយម យើងគប្បីស្លៀកពាក់ឱ្យត្រូវ តាមទម្លាប់ទំនៀមរបស់ស្រុកនោះតើនៅពេលណាខ្លះ?
ខ្ញុំយល់ថា ត្រូវស្លៀកពាក់ឱ្យសមរម្យផង ឱ្យត្រូវតាមទម្លាប់ទំនៀមស្រុកផង ឱ្យត្រូវតាមសម័យនិយមផង ក្នុងពេលដូចមានតទៅនេះ៖
១. ទៅវត្ត ( ក្នុងឱ្យកាសបុណ្យក្ដី ឥតបុណ្យក្ដី )។
២. ទៅបុណ្យខ្មោច គឺសពនៅលើផ្ទះ ឈាបនកិច្ចបញ្ចុះធាតុ។
៣. ទៅក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍។
៤. ទៅធ្វើការងារផ្សេងៗ។
៥. ទៅដើរកំសាន្ត។
៦. ទៅលេងផ្ទះបងប្អូន មិត្តសំឡាញ់។
៧. នៅផ្ទះ។
ការកាន់ទម្លាប់ទំនៀមជាការប្រសើរណាស់ ក៏ពិតមែនហើយ ប៉ុន្តែទម្លាប់ឯណាដែលប្រែប្រួលទៅតាមសម័យនិយម យើងទម្លាប់នោះមិនអាចនៅជាទំនៀមទៅទៀតបានឡើយ។
រឿងសម្លៀកបំពាក់នេះផ្លាស់ប្ដូរច្រើនបែបណាស់ ស្ទើរតែ ១ឆ្នាំម្ដងៗ។ តែសម្រាប់ចូលគាល់ព្រះរាជាក្ដី មង្គលការអាពាហ៍ពិពាហ៍ កាន់ទុក្ខក្ដី ទំទាន់បានផ្លាស់ចោលទម្លាប់ទំនៀមចាស់បុរាណដាច់ស្រឡះទៅឡើយទេ៕