ខ្មែរប៉ុស្ដិ៍ Close

រំភើបចិត្តជំនួស!!!នារីដ៏ស្រស់ស្អាតម្នាក់ព្រមរៀបការទោះបីជាមិត្តប្រុសនាងកើតជម្ងឺមហារីកដំណាក់កាលចុងក្រោយក៏ដោយ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨ ស្នេហា 14

ឋិតនៅលើភាពជាក់ស្តែងនៅលើផែនដីយើង មានសភាវៈពីគឺភាវៈមានជីវិតនិងភាវៈឥតជីវិត សភាវៈមានជីវិតតែងតែមានការប្រែប្រួលមិនជាទៀងទាត់នោះឡើយ។ ជីវិតមនុស្សដូចគ្នាមានការប្រែប្រួលមិនអាចស្មានបាននោះឡើយព្រោះយើងម្នាក់ៗមិនអាចកំណត់ជោគវាសនាយើងបានច្បាស់នោះឡើយដូច្នេះហើយអ្វីដែលត្រូវធ្វើ ត្រូវធ្វើវាអោយហើយអោយល្អបំផុតទៅតាមអ្វីដែលយើងអាចធ្វើវាបានក្នុងឆាកជីវិតរបស់យើង ចំពោះអ្នកដែលនៅជុំវិញខ្លួនយើង សង្គមជាតិរបស់យើង ទើបជីវិតពោរពេញទៅដោយសុភមង្គលនិងមានន័យបំផុត។

ដូចបុរសម្នាក់ឈ្មោះ Rowden Go Pangcoga​ ជនជាតិ ភីលីភីន និងនារីម្នាក់ឈ្មោះ Leizel បានស្រលាញ់ជាយូរណាស់មកហើយ។ ពួកគេបានរស់នៅជាមួយគ្នាបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ទោះបីជាយ៉ាងណាក៏ដោយពួកនៅតែរៀបការទោះជាកន្លែងរៀបការមិនសមប្រកបក៏ដោយ។

បើតាមអ្វីដែលគូស្មេហ៍ទាំងពីរបានគ្រោងទុកពួកគេបានគ្រោងរៀបការនៅថ្ងៃទី ៨ កក្កដា ២០១៤ នេះជាថ្ងៃគំរប់ខួបអាយុ៣០ឆ្នាំរបស់គាត់។

ទោះជាយ៉ាងណាក៏ដោយជំងឺមហារីកដំណាក់កាលចុងក្រោយរបស់គាត់បានធ្វើឱ្យគាត់លះបង់អ្វីគ្រប់យ៉ាង។ ទោះគាត់ប្រឈមមុខនឹងការស្លាប់ ក៏ដោយ គាត់នៅតែមានបំណងចង់រៀបចំពិធីអាពាហ៍ពិពាហ៍ជាមួយអ្នកស្រលាញ់របស់គាត់អោយបានមុនគាត់លាពីមនុស្សដែលគាត់ស្រលាញ់ទៅជារៀងរហូតគ្មានថ្ងៃវិលវិញ។

គាត់គ្មានកម្លាំងគ្រប់គ្រាន់ដើម្បីចេញទៅក្រៅដូចអ្នកដទៃឡើយ ដូច្នេះគាត់ត្រូវបានគេជួយដើម្បីរៀបចំពិធីមង្គលការរបស់ពួកគេនៅក្នុងមន្ទីរពេទ្យ។ អាពាហ៍ពិពាហ៍របស់គាត់នៅក្នុងសុបិន្តបានកើតឡើងដោយមានអារម្មណ៍ជាច្រើនដូចជាភាពទុក្ខព្រួយនិងការអាណិតអាសូរ

សម្រួលដោយ៖ ឆៃយ៉ា

អត្ថបទទាក់ទង