ខ្មែរប៉ុស្ដិ៍ Close

ប្រុសៗដឹងនៅ!! កុំស្រលាញ់គេតែពេលស្អាត…

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ ស្នេហា 83

មនុស្សស្រីក្នុងលោកា មនុស្សស្រីណាក៏ដូចមនុស្សស្រីណាដែរ ពេលនាងទំងន់ នាងកូនខ្ចី នាងមិនអាចស្អាតដូចខ្លួនមួយ រឺដូចពេលកូនធំបានទេ…. ចឹងហើយប្រុសៗជាប្ដីសូមយល់ផង នាងលះបង់ប៉ុណ្ណា ខំពរពោះបង្កើតកូនអោយយើង កំុឃើញសម្រស់ស្រីខាងក្រៅស្អាតល្អជាងប្រពន្ធខ្លួន មានចិត្តរារែក មនុស្សស្រីទាំងអស់នុះ បើមានកូនក៏រូបរាងមិនថិតថេដូចគ្នា ? ត្រូវស្រលាញ់និងផ្ដល់កំលាំងចិត្តអោយប្រពន្ធអ្នកអោយបានច្រើនៗ ព្រោះមនុស្សស្រីពេលមានទំងន់ត្រូវការកំលាំងចិត្តពីរស្វាមីខ្លាំងបំផុត

ត្រូវចេះលើកទឹកចិត្តនាងនៅក្បែរមើលថែរក្សានាងអោយល្អបំផុតនៅពេលដែលនាងត្រូវការយើង។ធ្វើជាមនុស្សប្រុសត្រូវចេះទទួលយកអ្វីៗទាំងអស់គ្រប់បែបយ៉ាងនូវរាល់ចំណុចល្អ ចំណុចអាក្រក់របស់នាង មិនត្រូវមើលតែសំបកក្រៅរបស់គ្នាតែមួយផ្នែកនោះទេ។ បើយើងចេះទទួលយកហើយយើងកែតម្រូវគ្នាទៅវិញទៅមកនាំឱ្យគ្រួសារមានសុភមង្គលពេញលេញ សេចក្តីសុខពិតប្រាក គ្មានអ្វីមកដោះដូរបាននោះឡើយ។ ពាក្យថាបុរស គឺត្រូវចេះតស៊ូ អត់ទ្រាំ អត់ធ្មត់ ការពារ ជ្រោងជ្រែង …។

អត្ថបទទាក់ទង