ខ្មែរប៉ុស្ដិ៍ Close

ស្រ្តី៧ចំណុច! បុរស​មាន​ទ្រព្យ​និង​ជោគជ័យកំពុងសម្លឹងរក

ដោយ៖ ភិន សុបញ្ញារិទ្ធ ​​ | ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ ស្នេហា 25
ស្រ្តី៧ចំណុច! បុរស​មាន​ទ្រព្យ​និង​ជោគជ័យកំពុងសម្លឹងរក ស្រ្តី៧ចំណុច! បុរស​មាន​ទ្រព្យ​និង​ជោគជ័យកំពុងសម្លឹងរក

តើ​អ្នក​ដែល​ស្រមៃ​ថា​ចង់​រៀប​ការ​ជាមួយ​បុរស​ល្អ​ជោគ​ជ័យ​ក្នុង​ជីវិត​ទេ?​ មុន​នឹង​អ្នក​ស្រមៃ​ក៏​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​សក្ដិ​សម​នឹង​បុរស​បែប​នោះ​ហើយ​ឬ​នៅ?​ ទាំង​នេះ​ជា​អ្វី​ដែល​អ្នក​ត្រូវ​មាន​ក្នុង​នាម​ជា​ដៃ​គូ​របស់បុរស​ជោគជ័យ​​ម្នាក់​និង​ជា​ប្រពន្ធ​ដ៏​ល្អ៖

១.​ យល់​មុខ​ប្ដី

ត្រឹម​ត្រូវ​ហើយ​ដែល​ថា​នៅ​ក្នុង​ផ្ទះ​អ្នក​អាច​ជា​មេ​គ្រួសារ​ ប៉ុន្តែ​អ្នក​កុំ​ភ្លេច​ថា​កិត្តិយស​និង​មុខមាត់​គឺ​សំខាន់​ណាស់​សម្រាប់​មនុស្ស​ប្រុស​គ្រប់​រូប​ជា​ពិសេស​បុរស​ដែល​ជោគជ័យ​ទាំង​ការ​រក​ស៊ី​និង​ការ​ងារ។​ ទោះ​បី​ជា​គាត់​និយាយ​មិន​ត្រូវ​យ៉ាង​ណា​ ឬ​អ្នក​ចង់​រក​រឿង​គាត់​យ៉ាង​ណា​ក៏​ដោយ​ក៏​ត្រូវ​ដឹង​ពី​កាលៈទេសៈ​ដែរ។

២.​ ចេះ​ទុក​ដាក់​និង​ចាយ​លុយ​ឱ្យ​ត្រូវ​ខ្ទង់

អ្នក​ណាៗ​ក៏​ចេះ​ចាយ​លុយ​ដែរ​ គ្រាន់​តែ​របៀប​ចាយ​នោះ​គឺ​ខុស​គ្នា។​ អ្វី​ដែល​មនុស្ស​ប្រុស​ម្នាក់​ត្រូវ​ការ​គឺ​នារី​ដែល​ចេះ​ធ្វើ​ម្ហូប​មិន​មែន​នារី​ចេះ​មើល​មុខ​ម្ហូប​តាម​ហាង​នោះ​ទេ។​ អ្នក​មិន​ចាំ​បាច់​ទុក​ដាក់​លុយ​គ្រប់​យ៉ាង​ទេ​ត្រឹម​តែ​ចំណូល​និង​ចំណាយ​នៅ​ក្នុង​ផ្ទះ​គឺ​គ្រប់​គ្រាន់​ហើយ។​ គ្មាន​អ្នក​ណា​សរសើរ​នៅ​ពេល​ដែល​អ្នក​ចំណាយ​លុយ​មិន​ចេះ​គិត​ទេ​ជា​ពិសេស​ប្ដី​របស់​អ្នក​។

៣.​ ចេះ​មើល​ថែ​ខ្លួន​ឯង​ឲ្យ​ស្អាត

វា​ជា​រឿង​ងាយ​ស្រួល​ ប៉ុន្តែ​មិន​មែន​ស្រីៗ​គ្រប់​រូប​សុទ្ធ​តែ​ធ្វើ​បាន​ទេ។​ ស្រីៗ​ខ្លះ​មើល​រំលង​ការ​តែង​ខ្លួន​ក៏​ព្រោះ​តែ​ការ​ប្រញាប់​ប្រញាល់​ ឬ​គិត​ថា​នៅ​ជាមួយ​គ្នា​រាល់​ថ្ងៃ​ហើយ​មិន​ចាំ​បាច់​តែង​ខ្លួន​ទេ។​ បើ​អ្នក​មិន​រៀប​ចំ​ខ្លួន​ឱ្យ​បាន​រៀប​រយ​ទេ​កុំ​ឆ្ងល់​ថា​ហេតុ​អី​ប្ដី​អ្នក​មាន​ស្រី។

៤.​ អនាម័យ​ និង​រៀប​ចំ​ផ្ទះ​

នេះ​ក៏​ជា​ចំណុច​សំខាន់​ដែល​ស្រ្តី​គ្រប់​រូប​មិន​ត្រូវ​មិន​រំលង​ដែរ។​ នៅ​ពេល​ដែល​ស្វាមី​អ្នក​មក​ពី​ធ្វើ​ការ​ហត់​ហើយ​គ្មាន​អារម្មណ៍​ស្រស់​ស្រាយ​ដោយ​សារ​តែ​ភាព​កង្វក់​នៅ​ក្នុង​ផ្ទះ​ទៀត​នោះ​វា​មិន​មែន​ជា​រឿង​ល្អ​ទេ។​

៥.​ លើក​ទឹក​ចិត្ត​ប្ដី​ទោះ​បី​ជា​បរាជ័យ​

ដូច​ពាក្យ​ចាស់​ពោល​ថា​ ដឹង​ពី​ចិត្ត​មនុស្ស​នៅ​ពេល​ក្រ​ខ្សត់។​ បើ​សិន​ជា​ពេល​គាត់​លំបាក​គ្មាន​វត្តមាន​អ្នក​ នោះ​ពេល​សោយ​សុខ​ក៏​គ្មាន​វត្តមាន​អ្នក​ដូច​គ្នា។​ អ្វី​ដែល​សំខាន់​នោះ​គឺ​ការ​លើក​ទឹក​ចិត្ត​នៅ​ពេល​គាត់​ដួល​ នោះ​វា​នឹង​មាន​ន័យ​បំផុត​សម្រាប់​ជីវិត​អ្នក​ទាំង​ពីរ។

៦.​ ដឹង​សុខ​ទុក្ខ​ឪពុក​ម្តាយ​ក្មេក​

វា​ជា​រឿង​ធម្មតា​ទេ​ដែល​ស្រលាញ់​គាត់​ត្រូវ​ស្រលាញ់​ឪពុក​ម្តាយ​គាត់​ព្រោះ​អ្នក​ក៏​ចង់​បាន​បែប​នេះ​ដូច​គ្នា។​ ការ​យក​ចិត្ត​ទុក​ដាក់​លើ​គាត់​តែ​ម្នាក់​មិន​អាច​គ្រប់​គ្រាន់​ទេ​ប្រសិន​បើ​អ្នក​ចង់​ធ្វើ​ជា​ប្រពន្ធ​ដ៏​ល្អ​ម្នាក់។

៧.​ ចិត្ត​ល្អ​ ធ្វើ​បុណ្យ​ដាក់​ទាន

បុរស​ណា​ក៏​ចង់​បាន​ប្រពន្ធ​ចិត្ត​ល្អ​ ចេះ​យោគយល់​អ្នក​ដទៃ​ ចេះ​ធ្វើ​បុណ្យ​ដែរ​ព្រោះ​ស្ត្រី​ប្រភេទ​នេះ​ជា​មនុស្ស​ដែល​គួរ​រាប់​អាន​ថែម​ទាំង​ជា​ប្រពន្ធ​ដ៏​គួរ​ឱ្យ​ស្រលាញ់​ទៀត៕

 

អត្ថបទទាក់ទង