ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំយ៉ាងខ្លាំងក្នុងការថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងទាក់ទាញវិនិយោគមកកាន់កម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1267
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំយ៉ាងខ្លាំងក្នុងការថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងទាក់ទាញវិនិយោគមកកាន់កម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តខិតខំយ៉ាងខ្លាំងក្នុងការថែរក្សាសន្ដិភាព ស្ថិរភាពនយោបាយ និងទាក់ទាញវិនិយោគមកកាន់កម្ពុជា

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាល មិនបានសម្រាកនោះទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ បន្តនិរន្តរភាព និងចីរភាព ជាដើម។

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការកសាងផ្លូវនៅពេលនេះ ក៏ជាយុទ្ធសាស្រ្តមួយអភិវឌ្ឍជាតិប្រកបដោយសមធម៌ ដែលការរីកចម្រើនមិនមែនផ្តោតទៅលើតែនៅទីក្រុងនោះទេ ពោលគឺត្រូវបានទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង៕

    អត្ថបទទាក់ទង