សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ៣ សំខាន់ៗ ដែលធ្វើឲ្យកម្ពុជា អាចទាក់ទាញអ្នកវិនិយោគកាន់តែច្រើន
សម្ដេចធិបតី បានថ្លែងថា មានគោលនយោបាយ ៣សំខាន់ៗ ដែលធ្វើឱ្យប្រទេសកម្ពុជាអនុវត្តបានត្រឹមត្រូវ គឺ បញ្ចប់ភ្លើងសង្គ្រាម បើកចំហរសេដ្ឋកិច្ច និងការធ្វើនយោបាយកការទូតត្រឹមត្រូវ។
ការបញ្ចប់សង្គ្រាមធ្វើឲ្យប្រទេសមានសន្តិភាព ខណៈការបើកចំហសេដ្ឋកិច្ច បានទាក់ទាញអ្នកវិនិយោគ និងបើកចំហរទីផ្សារជូនដល់ប្រជាពលរដ្ឋ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាកម្មករ-កម្មការិនី និងនិយោជិត តាមបណ្តារោងចក្រសហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅមានគោលនយោបាយដែលសំខាន់មួយទៀត គឺគោលនយោបាយការទូត ដែលអាចឱ្យកម្ពុជាអាចនាំចេញទំនិញទៅអឺរ៉ុប ទៅមជ្ឈឹមបូព៌ា ទៅអាស៊ាន។ កម្ពុជាអត់មានយកប្រទេសណាមួយជាសត្រូវទេ៕