ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រៀបបាននឹង «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមួយ» ដែលបើកទូលាយ ហើយសេចក្ដីសម្រេចនៃអង្គវេទិកា គឺស្មើនឹងសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 90
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រៀបបាននឹង «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមួយ» ដែលបើកទូលាយ ហើយសេចក្ដីសម្រេចនៃអង្គវេទិកា គឺស្មើនឹងសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រៀបបាននឹង «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីមួយ» ដែលបើកទូលាយ ហើយសេចក្ដីសម្រេចនៃអង្គវេទិកា គឺស្មើនឹងសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី

ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាល់សេចក្ដីសម្រេចដែលកើតចេញពីវេទិកានេះ មានអនុភាពស្មើនឹងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែរ។

បន្ថែមពីលើនេះ សម្ដេចធិបតី បានគូសបញ្ជាក់ថា វេទិកាដែលប្រារព្ធធ្វើឡើងនៅពេលនេះ បានបង្ហាញពីសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនារវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន-វិនិយោគិន នៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។

មួយវិញទៀត សម្ដេចធិបតី បានឆ្លៀតបញ្ជាក់ថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ គឺកើតឡើងពីការសន្យារបស់សម្ដច ដែលបានលើកឡើងកាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៣ ពោលគឺកាលពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នៃនីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទទាក់ទង