ខ្មែរប៉ុស្ដិ៍ Close

បើ​មិន​ចង់​ឲ្យ​ខូច​ភ្នែកព្រោះ​មើលទូរស័ព្ទ​ច្រើន វិធី ៤ យ៉ាងនេះអាចជួយ​បាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 74
បើ​មិន​ចង់​ឲ្យ​ខូច​ភ្នែកព្រោះ​មើលទូរស័ព្ទ​ច្រើន វិធី ៤ យ៉ាងនេះអាចជួយ​បាន បើ​មិន​ចង់​ឲ្យ​ខូច​ភ្នែកព្រោះ​មើលទូរស័ព្ទ​ច្រើន វិធី ៤ យ៉ាងនេះអាចជួយ​បាន

ដោយសារ​តែ​សម័យ​បច្ចុប្បន្ន​ជា​សម័យ​នៃ​គ្រឿង​អេឡិចត្រូនិក​ទំនើប ដូចនេះ​មិនថា​មនុស្ស​ដើរ​ដល់​ណា​ទេ គេ​តែងតែ​កាន់​ទូរសព្ទ​ដៃ​គេ​ដើម្បី​លេង។ តើ​អ្នក​ដឹង​ទេ​ថា​វា​អាច​ធ្វើ​ឱ្យ​ខូច​ភ្នែក​អ្នក​បាន​នោះ?

ខាងក្រោម​នេះ​ជាការ​ណែនាំ​វិធី​ ដែល​អាច​ជួយ​ដល់​ភ្នែក​អ្នក​៖

១. អ្នក​អាច​មើល​រុក្ខជាតិ​បៃតង​ដែល​នៅ​ឆ្ងាយ​ពី​អ្នក​ប្រហែល ១០ម៉ែត្រ​ក្នុង​រយៈពេល ២៥ វិនាទី។ ក្រោយ​ពេល​ដែល​អ្នក​មើល​រួច អ្នក​នឹង​មាន​អារម្មណ៍​ថា ភ្នែក​អ្នក​ប្រសើរ​ជាង​មុន។

២. មិន​ត្រូវ​ឧស្សាហ៍​បិទ​ភ្នែក ​ឬ​ព្រិច​ភ្នែក​ញឹក​ពេក​ទេ នៅ​ពេល​ដែល​ភ្នែក​អ្នក​នឿយ​ហត់ ព្រោះ​បិទ និង​ព្រិច​ច្រើន​ដង នោះ​សុខភាព​ភ្នែក​របស់​អ្នក​នឹង​អន់​ទៅ​ៗ​ជា​មិន​ខាន​ឡើយ

៣. អ្នក​អាច​ក្រឡឹង​ភ្នែក​ចុះ​ឡើង ដូចជា​ដំបូង​ត្រូវ​ចាប់​ពី​លើ បន្ទាប់​មក​ទម្លាក់​ភ្នែក​មក​ខាង​ឆ្វេង ហើយ​ទម្លាក់​ចុះក្រោម បន្ទាប់​មក​ទៀត​ទើប​សម្លឹង​ទៅ​ខាង​ស្តាំ ធ្វើ​ចលនា​ទាំង​នេះ ៩ដង។ ការ​ធ្វើ​បែប​នេះ នឹង​ជួយ​ធ្វើឲ្យ​ភ្នែក​អ្នក​ឆាប់​ភ្លឺ​ជាង​មុន។

៤​. អ្នក​អាច​ធ្វើ​ឱ្យ​ភ្នែក​អ្នក​ដក​ដង្ហើម​បាន​ដោយ​រក​កន្លែង​ដែល​មាន​ខ្យល់​អាកាស​បរិសុទ្ធ​ហើយ​អង្គុយ​ចុះ បន្ទាប់​មក​អ្នក​ត្រូវ​ដកដង្ហើម​ឱ្យ​វែង ព្រម​ទាំង​បើក​ភ្នែក​ឱ្យ​ធំ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​ទាំង​នោះ​ចូល។ បន្ទាប់​មក​ទៀត​អ្នក​ត្រូវ​បន្ធូរ​ខ្យល់​ចេញ​មក​វិញ​ដោយ​ចាប់ផ្ដើម​បិទ​ភ្នែក​ឱ្យ​កាន់​តែ​តូច​ទៅ​ៗ។ អ្នកត្រូវអនុវត្តចលនានេះចំនួន៩ដងក្នុងមួយថ្ងៃ នោះ​ភ្នែក​អ្នក​នឹង​មាន​សុខភាព​ល្អ​ណាស់៕