ខ្មែរប៉ុស្ដិ៍ Close

តើ​ខេត្ត​របស់​កម្ពុជា-ឡាវ-វៀតណាម​ ណាខ្លះ ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 138
តើ​ខេត្ត​របស់​កម្ពុជា-ឡាវ-វៀតណាម​ ណាខ្លះ ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍? តើ​ខេត្ត​របស់​កម្ពុជា-ឡាវ-វៀតណាម​ ណាខ្លះ ស្ថិត​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍?

តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម ជា​តំបន់​ដែល​មាន​ព្រំដែន​ជាប់​គ្នា នៃ​ខេត្ត​ចំនួន​១៣ នៃ​ប្រទេស​ទាំង​បី​។ ​ខេត្ត​ទាំងនោះ​រួមមាន៖

  • ខេត្ត​ចំនួន ៤ របស់​កម្ពុជា៖ ខេត្ត​ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និង​ ខេត្តក្រចេះ
  • ខេត្ត​ចំនួន ៤ របស់​ឡាវ៖ ខេត្ត​អាតាពូ សាឡាវ៉ាន់ សេកុង និង ខេត្ត​ចំប៉ាសាក់
  • ខេត្ត​ចំនួន ៥ របស់​វៀតណាម៖ ខេត្ត​កុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និង ប៊ីងភឿក។

សូម​បញ្ជាក់​ថា ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា-ឡាវ-វៀតណាម លែង​ជា​តំបន់​ដាច់ស្រយាល​ទៀត​ហើយ តែ​ជា​តំបន់​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​សេដ្ឋកិច្ច និង​មាន​ភាព​ទាក់ទាញ​ក្នុង​ការ​រស់នៅ និង​វិនិយោគ៕

អត្ថបទទាក់ទង