ខ្មែរប៉ុស្ដិ៍ Close

តើថ្នាក់ដឹកនាំរូបណាដែលជាស្ថាបនិកសន្តិភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស?

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 264
តើថ្នាក់ដឹកនាំរូបណាដែលជាស្ថាបនិកសន្តិភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស? តើថ្នាក់ដឹកនាំរូបណាដែលជាស្ថាបនិកសន្តិភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស?

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរំលឹកអំពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ដែលអ៊ុនតាក់សម្រេចមិនបាន ហើយកម្ពុជាត្រូវប្រឹងដើម្បីបញ្ចប់សង្គ្រាមស៉ីវិលដោយខ្លួនឯង។ នៅក្នុងមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅថា ICAPP បណ្តាគណបក្សនយោបាយនៅអាស៊ីជិត៦០ មកពីជាង៤០ប្រទេស នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ បានថ្លែងថា សម្ដេចខ្លួនឯងផ្ទាល់ជាតួអង្គដ៏សំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចារស្វែងរកសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧ ការចរចារដ៏តានតឹងបាន ប្រើប្រាស់ពេលវេលាអស់រយៈពេល៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីនយោបាយរួមមួយនៅកម្ពុជា ត្រូវបានចុះហត្ថលេខាមួយដោយភាគីជំនួសកម្ពុជាចំនួន៤ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។

នៅត្រង់ចំណុចនេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា ការសម្រេចនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ និងការសម្រេចបាននៅការបង្កើតអាជ្ញាធរ បណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ ត្រូវបានសហគមន៍អន្តរជាតិសាទរ និងចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្រ្តនៃកម្ពុជា ឈានទៅបញ្ចប់សង្រ្គាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទស្សវតន៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។

ជាមួយគ្នានោះផងដែរ សម្ដេចតេ បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា អ្វីដែលជាកិច្ចជាគោលបំណងធំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសចង់បាន អ៊ុនតាក់មិនអាចសម្រេចបានទេ ពេលអ៊ុនតាក់ត្រឡប់ទៅវិញ អ៊ុនតាក់ទុកឲ្យកម្ពុជាមានតំបន់២ ត្រួតត្រា និងតំបន់រដ្ឋាភិបាល២ បន្តការប្រយុទ្ធគ្នា តទៅទៀត។ ដូច្នេះជម្រើសដែលនៅសេសសល់ គឺកម្ពុជាត្រូវធ្វើការងារនេះដោយខ្លួនឯង»។

សូមជម្រាបជូនថា ជាអកុសលកិច្ចការនេះ មិនមែនជាជោគជ័យពិតប្រាកដនោះទេ ក្រោយចំណាយទឹកថវិកាអស់ជិត២០០០លានដុល្លារអាមេរិក សម្រាប់បេសកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុកក្នុងសង្គ្រាមស៊ីវិលនៅឡើយ។
ស្ថាបនិកនយោបាយឈ្នះឈ្នះរបស់កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា រហូតដល់ខែធ្នូឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ ដែលសម្ដេចបានតាក់តែងយ៉ាងប្រុងប្រយ័ត្ន ដើម្បីធ្វើឲ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ទើបនាំមកនូវសន្តិភាពពេញលេញ នៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងក្នុងប្រវត្តិ ៥០០ឆ្នាំរបស់ខ្លួន៕

អត្ថបទទាក់ទង