ខ្មែរប៉ុស្ដិ៍ Close

តើការបញ្ចប់សង្រ្គាមគឺជារឿងងាយស្រួលឬយ៉ាងណា?

ដោយ៖ Sreyleak ​​ | ថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 213
តើការបញ្ចប់សង្រ្គាមគឺជារឿងងាយស្រួលឬយ៉ាងណា? តើការបញ្ចប់សង្រ្គាមគឺជារឿងងាយស្រួលឬយ៉ាងណា?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងថា ការស្វែងរកសន្តិភាព និងការផ្សះផ្សារគឺជាប្រធានបទដែលកម្ពុជាមានបទពិសោធន៍យ៉ាងធំធេង និងជំនាញដែលអាចធ្វើការចែករំលែកដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងនាំមកនូវសន្តិភាពក៏ដូចជាវិបុលភាពក្នុងរយៈពេលជាង ៣ ទស្សវត្សរ៍កន្លងមកនេះ។

សម្តេចតេជោ បានថ្លែងបន្តថា សង្រ្គាមអាចផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាមនិងការទទួលបានសន្តិភាពត្រឡប់មកវិញត្រូវការពេលវេលាយូរ ប្រាកដណាស់ថា ការបញ្ចប់សង្រ្គាមគឺជារឿងលំបាក ប៉ុន្តែលំបាកជាងនេះទៅទៀតគឺការរកបាននូវសន្តិភាពមួយប្រកបដោយនិរន្តភាព ព្រោះសន្តិភាពមិនមែនមានន័យថា គ្រាន់តែអវត្តមាននៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជាជាគំរូដ៏ល្អនៃប្រទេសមួយដែលបានឆ្លងកាត់វគ្គនៃជម្លោះជាច្រើនពោរពេញដោយការបែកបាក់ផ្ទៃក្នុងអស់រយៈពេលជាច្រើនឆ្នាំមុននឹងសម្រេចបាននូវសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញបើកមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធការស្វែងរកសន្តិភាព និងការផ្សះផ្សា នៅវិមាន៧មករា នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង