ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ភាគីពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការបង្រួមបង្រួមជាតិ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ឱ្យបានគង់វង្សយូរអង្វែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 37
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ភាគីពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការបង្រួមបង្រួមជាតិ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ឱ្យបានគង់វង្សយូរអង្វែង សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ភាគីពាក់ព័ន្ធបន្តកិច្ចសហប្រតិបត្តិការបង្រួមបង្រួមជាតិ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ឱ្យបានគង់វង្សយូរអង្វែង

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្លួនខ្ញុំផ្ទាល់សូមស្នើឱ្យកូរ៉េទាំងពីរ និងភាគីពាក់ព័ន្ធនានា សម្រេចសន្ធិសញ្ញា សន្តិភាពឱ្យបានឆាប់រហ័ស ដើម្បីធានាបាននូវសន្តិភាពអចិន្ត្រៃយ៍នៅលើឧបទ្វីបកូរ៉េ។ ខ្ញុំក៏សូមអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បន្តជំរុញកិច្ចសហប្រតិបត្តិការផ្អែកលើទំនុកចិត្ត និងភាពជាដៃគូ យកប្រជាជនជាស្នូល ដើម្បីកសាងដំណើរឆ្ពោះទៅរកការបង្រួបបង្រួមកូរ៉េទាំងពីរដោយសន្តិភាព»។

សម្តេច ថ្លែងថា ពិភពលោករបស់យើង គឺកំពុងតភ្ជាប់គ្នាទៅវិញទៅមក និងពឹងផ្អែកគ្នាទៅវិញទៅមកកាន់តែខ្លាំង ដូច្នេះហើយយើងត្រូវការធ្វើការជាមួយគ្នា ដើម្បីសម្របសម្រួលការឆ្លើយតបជាសកលចំពោះបញ្ហាសកលដែលកំពុងកើតឡើងនេះ។ សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ គឺជាបញ្ហាចោទមួយផងដែរ នៅក្នុងបញ្ហាពិភពលោកដ៏តានតឹង និងស្មុគស្មាញ ដែលត្រូវការដំណោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ ” ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ ” ដែលប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា កិច្ចប្រជុំកំពូលនេះ នឹងដាក់ចេញនូវឯកសារសំខាន់ៗចំនួនពីរគឺ សេចក្ដីសម្រេចចិត្តទីក្រុងសេអ៊ូល ឆ្នាំ២០២២ ស្តីពី «ដំណើរឆ្ពោះទៅរកសន្តិភាព និងវិបុលភាពប្រកបដោយចីរភាពនៅឧបទ្វីបកូរ៉េ» និងគំនិត ផ្តួចផ្តើម ស្ដីពី «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ: ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ»។ យើងទន្ទឹងរង់ចាំធាតុចូលរបស់គណៈប្រតិភូបន្ថែមទៀតលើឯកសារទាំងពីរនេះ៕

អត្ថបទទាក់ទង