ខ្មែរប៉ុស្ដិ៍ Close

    ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យក្រសួងអប់រំពិចារណាចំពោះការប្រឡងបាក់ឌុប ដោយវាយតម្លៃពិន្ទុឆមាសរបស់បេក្ខជនម្នាក់ៗកំណត់ជាប់ ឬធ្លាក់

    ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 1131
    ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យក្រសួងអប់រំពិចារណាចំពោះការប្រឡងបាក់ឌុប ដោយវាយតម្លៃពិន្ទុឆមាសរបស់បេក្ខជនម្នាក់ៗកំណត់ជាប់ ឬធ្លាក់ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យក្រសួងអប់រំពិចារណាចំពោះការប្រឡងបាក់ឌុប ដោយវាយតម្លៃពិន្ទុឆមាសរបស់បេក្ខជនម្នាក់ៗកំណត់ជាប់ ឬធ្លាក់

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួងអប់រំយុវជននិងកីឡាពិចារណាក្នុងការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលនឹងធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ខាងមុខ ដោយត្រូវវាយតម្លៃពិន្ទុឆមាសសម្រាប់បេក្ខជនម្នាក់ៗកំណត់ជាប់ ឬធ្លាក់តែម្តង។

    ថ្លែងក្នុងសន្និសីទសារព័ត៌មានពិសេស នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីពេលកន្លងមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានស្នើទៅសម្តេចដើម្បីសុំការរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនូវចំណុចមួយចំនួន។

    សម្តេចតេជោបានលើកឡើងថា “ខ្ញុំសូមយកឱកាសនេះជូនដល់មន្ត្រីក្រសួងអប់រំយុវជន និងកីឡាធ្វើការពិចារណាទៅលើកការប្រឡងបាក់ឌុប ដែលថ្ងៃមុនខ្ញុំបានចារដល់ប៊ិចក្រហម ដែលក្រសួងអប់រំស្នើនៅថ្ងៃទី០៧ខែធ្នូឆ្នាំ២០២០ មានជម្រើស ១. ក្នុងករណីការរីករាលដាល់ជំងឺកូវីដ-១៩ បន្តនឹងមិនអាចធ្វើការប្រឡងបាក់ឌុបនៅថ្ងៃទី២១ និងថ្ងៃទី២២ ខែធ្នូ បានទេ ដោយក្រសួងនឹងលើកកាលបរិច្ឆេទការប្រឡងនៅពាក់កណ្តាលខែមករា ឆ្នាំ២០២១។ ២. ស្នើសុំការប្រឡងបាក់ឌុបនៅតាមវិទ្យាល័យនីមួយៗ។ ៣. ករណីរីករាលដាលស្ថានភាពធ្ងន់ធ្ងរក្រសួងនឹងផ្អាកការប្រឡងឆ្នាំសិក្សា២០១៩ -២០២០ ដោយជំនួសវិញនូវការវាយតម្លៃនូវ លទ្ធផលប្រឡងឆមាសរបស់បេក្ខជនម្នាក់ ដើម្បីកំណត់ជាប់ ឬធ្លាក់ និងស្នើរក្សាទុកថវិកា។”

    សម្តេចតេជោបានបន្តថា សម្តេចបានចារនៅពេលសភាពការណ៍មិនទាន់ច្បាស់លាស់នៅឡើយ ដូច្នេះ ត្រូវយកជម្រើសទី២ ប៉ុន្តែប្រសិនជម្រើសទី២ មិនទាន់អនុវត្តន៍ ត្រូវយកជម្រើសទី៣។

    សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដទៀតថា “ចំពោះការប្រកាសរបស់ក្រសួងអប់រំ យកថ្ងៃ១១ ខែមករា ឆ្នាំ២០២១ សម្រាប់ការប្រឡងបាក់ឌុបនៅតាមសាលានីមួយៗ ប៉ុន្តែ ខ្ញុំផ្តល់អនុសាសន៍ថា ខ្ញុំគិតថាលទ្ធផលនៃការប្រឡងថ្ងៃ១១ ខែមករា ឆ្នាំ២០២១ ក៏នៅមិនទាន់អាចធ្វើបានព្រោះលទ្ធភាព នៃការប្រកាសបញ្ចប់ព្រឹត្តិការសហគមន៍ ២៨វិច្ឆិកាមិនអាចបញ្ចប់ កើតនៅមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២១បានទេ”។

    សម្ដេចតេជោបានបន្ថែមថា តាមការពិចារណាចំពោះការប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍នេះអាច នឹងកើតឡើងក្រោយថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ឯណោះ ដូច្នេះនៅសល់រយៈពេលជាង៣០ ថ្ងៃ អីច្ចឹងសុំក្រសួងពិចារណាចំណុចជម្រើសទី៣ នូវការវាតម្លៃជំនួសឱ្យការប្រឡង ដោយយក ការប្រឡង ឆមាសរបស់បេក្ខជនម្នាក់ៗដើម្បីកំណត់ថាជាប់ ឬធ្លាប់។

    សម្ដេចតេជោបានថ្លែងបន្ថែមថា “ការធ្វើបែបនេះ គឺជាការខាតបង់ធំរបស់ប្រទេស និងប្រជាជនលើសកលលោក ដោយសារសិស្សរាប់រយលាននាក់ មិនបានរៀនសូត្រនោះទេ។ យើងត្រូវទទួល យកហេតុការណ៍ពិតប្រាកដ ហើយបើឱ្យមានការប្រឡង បើគ្រួមិនទាន់មានវ៉ាក់សាំង កូនសិស្សិមិនទាន់មានផង”។

    សម្ដេចតេជោបានសង្កត់ធ្ងន់ថា បើសិនក្រសួងអប់រំសម្រេចវាយតម្លៃ យកពិន្ទុឆមាសដើម្បីវាយតម្លៃជាប់ ឬធ្លាប់របស់បេក្ខជនម្នាក់ៗមិនចាំបាច់រង់ចាំយូរនោះទេ ពោល គឺចាំដល់ថ្ងៃទី១១ ខែមករាខាងមុខ នោះទេ គឺចាប់ផ្តើមធ្វើតែម្តងទៅ ដើម្បីឱ្យសិស្សដឹងថាធ្លាប់ ឬជាប់ ។ សម្ដេចតេជោបានអះអាងថា ការធ្វើបែបនេះដើម្បីឱ្យកុំឱ្យមានមានការអូសបន្លាយរយៈពេលយូរដែលជាភាពមិនច្បាស់លាស់របស់សិស្ស ខណៈសិស្សមានឱកាសដើម្បីចូលរៀននៅមហាវិទ្យាល័យដែលគេចាប់យក។

    សម្តេចតេជោបានគូសបញ្ជាក់បន្ដថា “នេះមិនមែនជាសម្ពាធនោះទេ ប៉ុន្តែការដឹកនាំ ស្ថានភាពបែបនេះត្រូវធ្វើបែបនេះ”៕

    អត្ថបទទាក់ទង