ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី ប្រមាថ សហភាពអឺរ៉ុប មើលងាយបារាំង ប្រឆាំងអាស៊ាន»

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ 20
លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី ប្រមាថ សហភាពអឺរ៉ុប មើលងាយបារាំង ប្រឆាំងអាស៊ាន» លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី ប្រមាថ សហភាពអឺរ៉ុប មើលងាយបារាំង ប្រឆាំងអាស៊ាន»

ប្រជាពលរដ្ឋខ្មែរ និងបរទេសពេញពិភពលោកកំពុងតែ នាំគ្នាសើចចំអកប្រកបដោយការហួសចិត្តចំពោះសំណេរដែលខ្វះ ការចេះដឹងរបស់ សម រង្ស៊ី ពាក់ព័ន្ធ នឹងអាស៊ាន។ អ្នកនយោបាយ ជ្រុលនិយមរូបនេះ ដែលក្តៅក្រហល់ ក្រហាយខ្លាំង ដោយសារឃើញសហភាពអឺរ៉ុបនិង ប្រធានាធិបតីបារាំងទទួលស្វាគមន៍លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងកក់ក្តៅនិង ស្និទ្ធស្នាលខុសពីអ្វីដែលខ្លួនចង់បាន ក៏បញ្ចេញសំណេរដែលបញ្ជាក់អំពី ភាពល្ងង់ខ្លៅរបស់ខ្លួនបែបនេះ។ នៅលើហ្វេសប៊ុក ផ្លូវការរបស់ខ្លួនសម រង្ស៊ី បានសរសេរចោទប្រធានាធិបតីបារាំង និងសហភាពអឺរ៉ុបថា ចាញ់បោកលោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែលបន្លំខ្លួន ដើរតួនាទីជាប្រធានអាស៊ាន។ ទណ្ឌិតសម រង្ស៊ីដែលមានឈាមជ័រក្បត់ជាតិតសណ្តានរូប នេះបានអះអាងថា កម្ពុជាផុត អាណត្តិប្រធានអាស៊ានហើយ ប៉ុន្តែនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្លំខ្លួនជា ប្រធានអាស៊ានដើម្បីបោក សហភាពអឺរ៉ុបនិងបារាំង។ ចំណែក ប្រធានាធិបតី ឥណ្ឌូណេស៊ីក៏ត្រូវ សម រង្ស៊ី បង្អាប់ថា ចាញ់បោកលោក ហ៊ុន សែន ដែរ។ សំណេររបស់ សម រង្ស៊ី ពិតជាបាន សបញ្ជាក់អោយ យើងទាំងអស់គ្នាមើលឃើញនិងអាចវាយតម្លៃបាន យ៉ាងច្បាស់ថា៖

ទី១៖ គាត់ជាមនុស្សដែលខ្វះការចេះដឹងរឿងអាស៊ានយ៉ាងខ្លាំង។ ធម្មតាកម្ពុជាត្រូវធ្វើប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ ពោលគឺរហូត ដល់ដាច់ឆ្នាំ ២០២២ ទើបចប់អាណត្តិ ហើយត្រូវប្រគល់ឲ្យ ឥណ្ឌូណេស៊ីដឹកនាំបន្តសម្រាប់ឆ្នាំ ២០២៣។ ឥឡូវនៅមិនទាន់ចប់ឆ្នាំ២០២២នៅឡើយ នោះទេ ចុះហេតុ ម្តេចឡើយក៏ សម រង្ស៊ី ពោលដូច្នេះ? ឬមួយគាត់វង្វេង ស្មារតីស្មានថាចប់ឆ្នាំ២០២២ ទៅ ហើយទេដឹង? បើដូច្នេះមែន វាជា រឿងធ្ងន់ធ្ងរណាស់ពីព្រោះមនុស្សនេះល្ងង់ហើយវង្វេងទៀត។

ទី២៖ សំណេររបស់សម រង្ស៊ី គឺជាការ ប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់សហភាពអឺរ៉ុប ដែលមានសមាជិក ២៧ ប្រទេស ជាពិសេស មាក់ងាយប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង ថា ជាមនុស្សមិនដឹងខ្យល់ អាចឲ្យលោកហ៊ុន សែន បន្លំខ្លួន បោកប្រាស់បាន។

ទី៣៖ សម រង្ស៊ី ក៏បាននិយាយក្នុង ន័យបន្តុះបង្អាប់ប្រធានាធិបតីឥណ្ឌូណេស៊ី ថាជាមនុស្សមិនដឹងខ្យល់អីដែរដោយបានអនុញ្ញាតឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បោកធ្វើប្រធានអាស៊ានទាំងចប់អាណត្តិទៅហើយ។ ពាក្យសម្តីរបស់ទណ្ឌិតរត់ចោលគុកនេះ បានធ្វើអោយ ប៉ះពាល់យ៉ាងខ្លាំងដល់អាស៊ានទាំង មូលដែលមានសមាជិក ១០ ប្រទេស។ ការបង្ហើរសំណេរបែបល្ង់ង់ខ្លៅនេះគឺ ដោយសារតែ សម រង្ស៊ី ចុកចាប់ស្ទើរដាច់ខ្យល់ដោយសារតែឃើញសហភាព អឺរ៉ុបនិងប្រធានាធិបតីបារាំងផ្តល់កិត្តិយសយ៉ាងខ្លាំងដល់លោក នាយករដ្ឋមន្ត្រី កម្ពុជាក្នុងដំណើរទស្សនកិច្ចនៅអឺរ៉ុប ដែលទើបតែបាន បញ្ចប់ទៅនេះ។ អ្វីដែលធ្វើឲ្យសម រង្ស៊ី ឈឺចាប់ខ្លាំងនោះ គឺនៅត្រង់ថា កន្លងទៅ បុគ្គលរូប នេះតែងអួតក្តែងៗមិនដាច់ពីមាត់ថា ខ្លួនបានជួបជាមួយមន្ត្រីនៃសហភាពអឺរ៉ុបដើម្បីជំរុញឲ្យ ដាក់ទណ្ឌកម្មមកលើកម្ពុជាដូចជា កាត់ផ្តាច់ទាំងស្រុងនូវ EBA និងដាក់សម្ពាធផ្សេងៗ ទៀតមកលើរដ្ឋាភិបាលក្រុង ភ្នំពេញ។ បញ្ហានេះត្រូវបាន សម រង្ស៊ី អួតប្រាប់អ្នកគាំទ្រមិនដាច់ពី មាត់ដើម្បីផ្តល់ក្តីសង្ឃឹមដល់ពួកគេ ក្នុងន័យឲ្យពួកគេ បន្តបន្តក់លុយដើម្បីបន្តជីវិតនយោបាយរបស់ ខ្លួនក្រែងអាចរស់បានបន្តិចទៀត។ ប៉ុន្តែនៅទីបំផុត ស្រាប់តែសហភាពអឺរ៉ុប ជាពិសេសបារាំងដែលជាបងធំ នៅអឺរ៉ុបបែរជាសំពង ចំកណ្តាលមុខ សម រង្ស៊ី ទៅវិញ ដោយបានបោះដៃទៅរក លោក ហ៊ុន សែន យ៉ាងស្និទ្ធស្នាលនិងកក់ក្តៅបំផុតនៅចំពោះមុខខ្លួនបែប នេះទៅវិញ។ ព្រឹត្តិការណ៍នេះពិតជាបានធ្វើឲ្យ សម រង្ស៊ី ឈឺចាប់ ក្រហល់ក្រហាយ ខ្លាំងណាស់ហើយ ក៏បង្ហើរសំណេរ បែបល្ងង់ខ្លៅនេះចេញដោយមិនដឹងខ្លួន។ នេះគឺ«ជាសំណេរ អត្តឃាត»របស់ សម រង្ស៊ីដើម្បី បញ្ចប់ជីវិតនយោបាយរបស់ ខ្លួនដ៏សោកសៅបំផុតពីព្រោះសំណេរនេះពិតជា បានប៉ះពាល់ដល់សហភាពអឺរ៉ុប ទាំងមូល រាប់ទាំងបារាំងដែលជា ប្រទេសមួយដ៍មានឥទ្ធិពលបំផុតនៅអឺរ៉ុប។ លើសពីនេះ «សំណេរអត្តឃាត» របស់ សម រង្ស៊ី ក៏ បានប៉ះពាល់យ៉ាងខ្លាំងដល់ ប្រធានាធិបតី ឥណ្ឌូណេស៊ីដែល ត្រូវដឹកនាំអាស៊ាន ឆ្នាំ ២០២៣។ និយាយជារួម សម រង្ស៊ី បានប្រមាថសហភាពអឺរ៉ុប មាក់ងាយ បារាំង និងប្រឆាំងអាស៊ាន។ តើនៅ មានសេសសល់កន្លែងណាទៀតដែលសម រង្ស៊ី អាចជ្រកកោនបាន?

ដោយ: អ្នកនយោបាយតុកាហ្វេ

អត្ថបទទាក់ទង