ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន៖ សមិទ្ធផលផ្លូវដ៏ស្រស់ស្អាត ១ខ្សែនេះ អាចកើតមានឡើងបានដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 53
លោក ហ៊ុន សែន៖ សមិទ្ធផលផ្លូវដ៏ស្រស់ស្អាត ១ខ្សែនេះ អាចកើតមានឡើងបានដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន លោក ហ៊ុន សែន៖ សមិទ្ធផលផ្លូវដ៏ស្រស់ស្អាត ១ខ្សែនេះ អាចកើតមានឡើងបានដោយសារប្រទេសយើងមានសុខសន្តិភាពពេញលេញ និងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន

នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមជាមួយលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway)ភ្នំពេញ-ព្រះសីហនុ ដោយត្រូវចំណាយថវិកាសាងសង់ប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះការអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាពេលនេះ។ លោកបានបន្តថា នេះជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលយើងទទួលបានសមិទ្ធផលផ្លូវដ៏ស្រស់ស្អាត១ខ្សែនេះ ដែលផ្លូវនេះអាចកើតមានឡើងបានដោយសារប្រទេសកម្ពុជាយើងមានសុខសន្តិភាពពេញលេញ និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាន៍បញ្ជាក់ថា កម្ពុជាមិនបានបដិសេធក្រុមហ៊ុនវិនិយោគបរទេសណាដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជាឡើយផ្ទុយទៅវិញលោកនៅតែបន្តអំពាវនាវអោយវិនិយោគិនបរទេសទាំងអស់អាចមកវិនិយោគនៅក្នុងប្រទេសកម្ពុជាគ្រប់ពេលវេលាទាំងអស់។ នៅថ្ងៃនេះផងដែរ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានអញ្ជើញចូលរួមបោះឆ្នោតកាលពីថ្ងៃទី ២៩ កក្កដា ឆ្នាំ២០១៨ កន្លងទៅ ដែលបានចូលរួមអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យ ជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នារក្សាសន្តិភាព និងការអភិវឌ្ឍ៕

អត្ថបទទាក់ទង