ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសមានសញ្ជាតិខ្មែរតែមួយ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 44
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសមានសញ្ជាតិខ្មែរតែមួយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សិក្សាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសមានសញ្ជាតិខ្មែរតែមួយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធដើម្បីកំណត់ឱ្យនាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានសញ្ជាតិខ្មែរតែមួយ។

នៅលើ Facebook នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ។ ខ្ញុំបានប្រគល់ការងារជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ ឬសេចក្តីព្រាងច្បាប់អង្គការ ដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។

បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថ វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ ទើបអាចអនុម័តបាន»។

ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី មេឧទ្ទាម សម រង្ស៉ី បានផ្សព្វផ្សាយចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទិញលិខិតឆ្លងដែន និងបានទទួលសញ្ជាតិ ពីប្រទេសសាយប្រឹស (Cyprus) ដែលជាកោះមួយ នៅទ្វីបអឺរ៉ុប៕

អត្ថបទទាក់ទង