ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនលើកលែងជាដាច់ខាតដល់ពពួកក្រុមជ្រុលនិយមដែល ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្តារៈ 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 58
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនលើកលែងជាដាច់ខាតដល់ពពួកក្រុមជ្រុលនិយមដែល ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្តារៈ  លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនលើកលែងជាដាច់ខាតដល់ពពួកក្រុមជ្រុលនិយមដែល ប្រមាថអង្គព្រះមហាក្សត្រជាទីគោរពសក្តារៈ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា មានការបង្ហោះព័ត៌មានមិនពិត លើបណ្ដាញសង្គម ដែលជាចេតនាដ៏អាក្រក់ប្រមាថព្រះចេស្ដាព្រះមហាក្សត្រ និងកិត្តិយសរបស់នាយករដ្ឋមន្ត្រី ក្នុងពេលព្រះអង្គយាងជាព្រះរាជអធិបតីដ៏វិសេសវិសាល ប្រោសព្រះរាជប្រទានព្រះអគ្គិកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត។

លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនក្រុមប្រឆាំង២នាក់ ហ៊ុន កុសល និង យឹម ស៊ីណន កាលពីម្សិលមិញ ទាក់ទងនឹងការបង្ហោះសារប្រមាថលើព្រះចេស្ដា អង្គព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រីថា លោកនឹងមិនលើកលែងទោសឱ្យជាដាច់ខាត ចំពោះជនណាដែលមូលបង្កាច់ខុសពីការពិត ដោយសង្កត់នូវការប្រមានធ្ងន់ៗថា «លើកនេះសំពងហើយ កុំថាសំពងលើសិទ្ធិបញ្ជេញមតិ តែសំពងលើជនដែលប្រមាថដល់ព្រះចេស្តា អង្គព្រះមហាក្សត្រ និងមួលបង្កាច់បំផ្លាញកេរ្តិ៍ឈ្មោះនាយករដ្ឋមន្ត្រី »។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញដល់គ្រប់ទូរទស្សន៍ទាំងអស់ ចាក់ផ្សាយឡើងវិញនូវ ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កាលពីថ្ងៃទី២១ ខែមីនា ម្សិលមិញ ដើម្បីឱ្យពលរដ្ឋបានឃើញពីការគោរពប្រណិបត្តិរបស់លោក ចំពោះអង្គព្រះមហាក្សត្រ៕

អត្ថបទទាក់ទង