ខ្មែរប៉ុស្ដិ៍ Close

តើសម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងអ្វីខ្លះ ជុំវិញបញ្ហាល្បែងអនឡាញ?

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1338
តើសម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងអ្វីខ្លះ ជុំវិញបញ្ហាល្បែងអនឡាញ? តើសម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជា ថ្លែងអ្វីខ្លះ ជុំវិញបញ្ហាល្បែងអនឡាញ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងអំពាវនាវដល់គ្រប់បណ្តាប្រទេសចូលរួមទប់ស្កាត់ការឆបោកតាមអនឡាញ។ ការថ្លែងអំពាវនាវនេះបានធ្វើឡើនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ក្នុងឱកាស សម្ដេចតេជោ អញ្ជើញថ្លែងបាឋកថាក្រោមប្រធានបទ “មេរៀនរបស់ហ៊ុនសែន ពីរបបប្រល័យពូជសាសន៏និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព” ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទៅម័រឡេស្តេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសមួយចំនួនដោយសារតែការឆបោកល្បែងអនឡាញ បែរជាដើរចោទប្រកាន់ប្រទេសដទៃ ផ្ទុយទៅវិញប្រទេសទាំងនោះ គឺត្រូវអប់រំប្រជាជនខ្លួនឯង កុំឱ្យលេងល្បែងអនឡាញ និងបង្កើតឲ្យមានល្បែងអនឡាញ។ បើប្រជាជនខ្លួនឯងអត់មានល្បែងអនឡាញ តើប្រជាជនទៅលេងល្បែងនៅឯណា? សម្តេចតេជោ បានឲ្យដឹងថា បញ្ហាល្បែងអនឡាញនេះ មានសឹងគ្រប់ប្រទេស ប៉ុន្តែគេបែរជាដើរចោទលើប្រទេសកម្ពុជា ថៃ ម៉ាយ៉ាន់ម៉ា ឡាវ ភីលីពីន និងប្រទេសមូយចំនួនទៀត។

សម្តេចតេជោ បានថ្លែងបន្តថា ការចាត់វិធានការល្បែងអនឡាញនេះពិបាករកជាងវិធានការលើចំការអាភៀន គ្រឿងញៀនទៅទៀត ដោយសារតែល្បែងអនឡាញ គ្រាន់តែមានអ៉ីនធឺណែត អាចសម្ងំក្នុងផ្ទះលេងអនឡាញ ដូចនេះប្រជាពលរដ្ឋគ្រប់ប្រទេសនានាត្រូវទទួលខុសត្រូវ ដោយអប់រំប្រជាពលរដ្ឋកុំឱ្យលេងល្បែងអនឡាញ គឺចប់បញ្ហាហើយ។

ជាមួយគ្នានោះ សម្តេចតេជោ បានថ្លែងសង្កត់ធ្ងន់ថា គេមានសិទ្ធិវាយប្រហារប្រទេសកម្ពុជា ចំណែកកម្ពុជា អត់វាយប្រហារតបទៅវិញទេ គ្រាន់តែអំពាវនាវថា សូមអ្នកទទួលខុសត្រូវផង ដោយពលរដ្ឋរបស់ប្រទេសអ្នកបានលេងល្បែងអនឡាញហ្នឹងហើយ បានមានល្បែងអនឡាញកើតមានឡើង ហើយមិនមែនមានតែនៅកម្ពុជាឯណា? បញ្ហានេះ ត្រូវតែសហការគ្នាឱ្យបានល្អ៕

អត្ថបទទាក់ទង