ខ្មែរប៉ុស្ដិ៍ Close

ហេតុអ្វីបានជាយើងត្រូវមានក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គម?

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1360
ហេតុអ្វីបានជាយើងត្រូវមានក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គម? ហេតុអ្វីបានជាយើងត្រូវមានក្រមសីលធម៌ក្នុងការប្រើប្រាស់បណ្តាញសង្គម?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋ ត្រូវមានការ ប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយត្រូវចៀសវាង មិនត្រូវប្រើប្រាស់បណ្តាញសង្គមដើម្បីជេរបញ្ចោរគ្នា កាត់តរូបភាព និងបង្កើតព័ត៌មានក្លែងក្លាយដែលអាចធ្វើឱ្យប៉ះពាល់ដល់សីលធម៌សង្គម។

ក្នុងពិធីសម្ពោធអគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នៅព្រឹក ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជេរវាយប្រហារក្នុងន័យ នយោបាយនៅតាមបណ្តាញសង្គម ការបង្កើតប្រធានបទក្តៅដើម្បីចង់ឱ្យប្រជាពលរដ្ឋចាប់អារម្មណ៍ គឺជាទង្វើប្រាសចាកក្រមសីលធម៌ ហើយទង្វើបែបនេះ មិនមែនតំណាងឱ្យប្រជាជនទូទាំងប្រទេស នោះឡើយ ព្រោះថា មានប្រជាជនច្រើនលើសលប់ដែលគាំទ្រក្រមសីលធម៌ និងគុណធម៌នៅក្នុងសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យប្រជាពលរដ្ឋ ប្រើប្រាស់បណ្តាញសង្គម ចែករំលែក ការអប់រំ និងចំណេះដឹងល្អៗជាវិជ្ជមាន និងត្រូវរួមគ្នាកែតម្រូវចំណុចអសីលធម៌ក្នុងសង្គមដើម្បីធ្វើឱ្យ ចំណុចអវិជ្ជមានថយចុះនៅក្នុងសង្គមរបស់យើង៕

អត្ថបទទាក់ទង