ខ្មែរប៉ុស្ដិ៍ Close

លោក Patrick Murphy​ ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សបំផុតក្នុងការទទួលនាវាទេសចរណ៍ Westerdam

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
លោក Patrick Murphy​ ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សបំផុតក្នុងការទទួលនាវាទេសចរណ៍ Westerdam លោក Patrick Murphy​ ថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះការឆ្លើយតបយ៉ាងឆាប់រហ័សបំផុតក្នុងការទទួលនាវាទេសចរណ៍ Westerdam

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព។​ ក្នុងជំនួបនេះ លោក Patrick Murphy បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីថា លោក បានធ្វើដំណើរទៅគ្រប់ទិសទីទាំងអស់ រួមទាំងខេត្តព្រះសីហនុ ព្រលានយន្តហោះ និងកន្លែងដទៃទៀត ហើយក៏បានទទួលនូវការស្វាគមន៍ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេ​សនៅក្នុងការចូលចតរបស់នាវាទេសចរណ៍ Westerdam ដែលមានភាគច្រើនជាជនជាតិអាមេរិកនៅក្នុងនោះ។

លោក បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកនាយករដ្ឋមន្ត្រី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សជាទីបំផុត ក្នុងការទទួលឲ្យនាវាទេសចរណ៍ Westerdam បានចូលចតនៅខេត្តព្រះសីហនុ។ លោក បានមានប្រសាសន៍ថា នេះជាកាយវិកា មនុស្សធម៌យ៉ាងពិតប្រាកដ ប្រសិនបើគ្មានការអនុញ្ញាតឱ្យចូលចតទេ នោះនឹងមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ជាមិនខាន។

ទន្ទឹមនឹងនោះ លោក បានជម្រាបជូនផងដែរថា នេះជាកាយវិការមនុស្សធម៌ពិតៗ របស់លោកនាយករដ្ឋមន្ត្រី គឺជាកាយវិការមនុស្សធម៌ នៅពេលដែលមនុស្ស កំពុងតែត្រូវការចាំបាច់ ហើយលោកក៏បានបញ្ជាក់ផងដែរថា ជាមួយនឹងកាយវិការនេះ លោកក៏បានធ្វើការសហការជាមួយនឹងស្ថាប័នកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្រសួងក្រសួងទេសចរណ៍ ក្រសួងសាធារណការ និងអាជ្ញាធរដែនដី គឺមានកិច្ចសហប្រតិបត្តិការល្អណាស់ ហើយអ្វីដែលជាកត្តាសំខាន់នោះគឺនៅពេលនេះយើងមានមូលដ្ឋានកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំជាមួយនឹងក្រសួងសុខាភិបាល ហើយលោក បានបញ្ជាក់ថា សហ​រដ្ឋអាមេរិកនឹងបន្តសហការជាមួយកម្ពុជាបន្តទៀត។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អប្រសើរ របស់លោក Patrick Murphy ហើយបានមានប្រសាសន៍បន្ថែមថា អ្វីដែលកម្ពុជាធ្វើ គឺដើម្បីការងារមនុស្សធម៌សុទ្ធសាធ ពិសេសជាងនេះទៀតការងារដែលបានធ្វើនេះ គឺធ្វើដើម្បីបញ្ចៀសកុំឲ្យមានអ្វីដែលហៅថា វិបត្តិមនុស្សធម៌ ព្រោះថាប្រសិនណាបើនាវាទេសចរណ៍ Westerdam នេះ មិនត្រូវបានអនុញ្ញាតឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុទេ មិនដឹងថានាវានេះ ត្រូវបានទៅចូលចតនៅទីណាទេ ហើយម្យ៉ាងទៀតប្រសិនបើមានអ្វីកើតឡើងនៅលើនាវានោះ អ្នកដំណើរពិតជាមានបញ្ហាជាមិនខាន។ ជាមួយគ្នានេះផងដែរ លោក បានបញ្ជាក់ផងដែរថាកាយវិការរបស់កម្ពុជានៅពេលនេះ បើទោះបីនាវាទេសចរណ៍ Westerdam មានអ្នកជំងឺក្ដី ក៏កម្ពុជានៅតែឲ្យចូលចតនៅកម្ពុជាដែរ ហើយកាន់តែឱ្យចូលចតកាន់តែលឿនបំផុតទៀតផង ព្រោះថាដើម្បីធ្វើយ៉ាងណាជួយ សង្គ្រោះអ្នកជំងឺនៅលើកនាវាទេសចរណ៍នេះ ហើយក៏ដូចជាជួយសង្គ្រោះប្រជាពលរដ្ឋ ដែលនៅក្នុងនាវានោះមិនឲ្យឆ្លងពីអ្នកជំងឺដែលមានមេរោគ Covid-19។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា លោកបានចុះទៅដល់ខេត្តព្រះសីហនុ និងបានទៅកន្លែងនាវាចូលចត លោកពិតជាមានក្ដី សង្វេគចិត្តខ្លាំងណាស់ ពេលឃើញអ្នកដំណើរចុះមកពីនាវា ដោយទឹកមុខរីករាយ ហើយខ្លះទៀត បានឱនលុតជង្គង់ទៅដី ដែលនោះគឺជាកាយវិការមួយដែលធ្វើឱ្យលោកមានភាពតក់ស្លុតបំផុត។ ហើយអ្វីដែលសំខាន់ជាងនោះទៀត គឺ អ្នកដំណើរតាមនាវាភាគច្រើនបានចេញពីកម្ពុជាទៅហើយ ដោយមិនមានផ្ទុកមេរោគអ្វីសោះឡើយ លើកលែងតែអ្នកដំណើរម្នាក់ដែលឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដែលរដ្ឋាភិបាលម៉ាឡេស៊ី និងក្រសួងសុខាភិបាលម៉ាឡេស៊ី បានបញ្ជាក់ថាមានជំងឺនេះ ប៉ុន្តែអ្វីយ៉ាងណាក៏ដោយ ក៏កម្ពុជាស្នើសុំឲ្យពិនិត្យឡើងវិញដែរ ថាតើពិតជាមានមែនឬអត់? ព្រោះថាអ្នកដំណើរ នៅកម្ពុជាទាំងប៉ុន្មាន ដែលបានធ្វើតេស្ត កន្លងមក គឺមិនមានមេរោគ Covid-19 ទេ ហើយអ្នកដំណើរដែលបានទៅដល់ប្រទេសថៃ ក៏ខាងរដ្ឋាភិបាលថៃ និងក្រសួងសុខាភិបាលថៃ បញ្ជាក់ថា មិនមានជំងឺនេះផងដែរ។ ម្យ៉ាងទៀតថ្មីៗនេះអ្នកធ្វើការនៅលើកប៉ាល់ ដែលជាជនជាតិឥណ្ឌូណេស៊ី ប្រមាណ​២៦៣នាក់ ក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី ប្រកាសថាមិនមានជំងឺនេះដែរ៕

អត្ថបទទាក់ទង