ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា គោលនយោបាយរបស់លោកគឺធ្វើឱ្យប្រទេសមានសន្តិភាពនិងព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 43
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា គោលនយោបាយរបស់លោកគឺធ្វើឱ្យប្រទេសមានសន្តិភាពនិងព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា គោលនយោបាយរបស់លោកគឺធ្វើឱ្យប្រទេសមានសន្តិភាពនិងព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នយោបាយពីរដែលលោកយកចិត្តទុកដាក់ខ្លាំងពីអតីតកាលនោះគឺការប្រែក្លាយកម្ពុជាពីតំបន់សង្គ្រាម ទៅជាតំបន់សន្តិភាព និងប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួនជិត ៣ម៉ឺននាក់មកពីរោងចក្រសហគ្រាសចំនួន២៦នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានរំលឹកថា មុនពេលវៀតណាមខាងជើង និងខាងត្បូងរួបរួមគ្នា ខេត្តស្វាយរៀង ជាខេត្តមួយដែលតែងមានការឈ្លានពានពីវៀតណាមខាងត្បូង ក្រោមការគាំទ្រពីអាមេរិក និងមានការទម្លាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃ ក្នុងនោះនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត ខេត្តស្វាយរៀង ក៏ជាតំបន់ប្រយុទ្ធ តំបន់សង្គ្រាមដ៏ស្រួចស្រាវផងដែរ។ លោកបានបញ្ជាក់បន្ថែមថា កាលពីអតីតកាលនៅតាមព្រំដែនកម្ពុជា-វៀតណាម កម្ពុជា-ថៃ កម្ពុជា-ឡាវ ពោរពេញដោយលេណដ្ឋាន តែបច្ចុប្បន្នតំបន់ព្រំដែននេះ បានក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងជាតំបន់ផ្លាស់ប្តូរសេដ្ឋកិច្ចគួរជាទីមោទនៈបំផុត៕

អត្ថបទទាក់ទង