ខ្មែរប៉ុស្ដិ៍ Close

តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI?

ដោយ៖ Sreyleak
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1344
តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI? តើយើងត្រូវធ្វើបែបណា ដើម្បីគ្រប់គ្រងការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅក្នុងសង្គមជាតិបច្ចុប្បន្ននេះមានការវិវត្តន៍ជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា AI ខណៈប្រព័ន្ធនេះមានជនខិលខូចកំពុងវាយលុកលើបណ្ដាញទូរគមនាគមន៍ និងព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយ និងការឆបោកដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់។

នៅក្នុងពិធី «សម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ» នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អ្នកដែលប្រើប្រាស់បណ្តាញសង្គមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីកុំឱ្យចាញ់បោកជនខិលខូច លើសពីនេះត្រូវប្រើប្រាស់បណ្តាញសង្គមដើម្បីចែករំលែកការអប់រំល្អៗ ផ្តល់ចំណេះដឹង ដល់សង្គមជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសរំលេចថា គ្មានសាសនាណាមួយ ប្រៀនប្រដៅមនុស្សឱ្យកាចសាហាវ ឬកាប់សម្លាប់គ្នាទេ ទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា និងគ្រិស្តសាសនា ប៉ុន្ដែគោលដៅធំបំផុតគឺដើម្បីឱ្យមនុស្សធ្វើល្អ ចេះចែករំលែក ចែកផលជាមួយគ្នា៕

អត្ថបទទាក់ទង