ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ តម្លៃរូបិយវត្ថុ ត្រូវបានស្តាររស់រានទ្បើងវិញក្រោយរំដោះប្រទេសកម្ពុជាចេញពីសង្គ្រាម

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 54
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ តម្លៃរូបិយវត្ថុ ត្រូវបានស្តាររស់រានទ្បើងវិញក្រោយរំដោះប្រទេសកម្ពុជាចេញពីសង្គ្រាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៖ តម្លៃរូបិយវត្ថុ ត្រូវបានស្តាររស់រានទ្បើងវិញក្រោយរំដោះប្រទេសកម្ពុជាចេញពីសង្គ្រាម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មានកម្ពុជាតែមួយគត់ ដែលត្រូវបានរបបប៉ុល ពត បានបោះបង់ចោលអ្វីៗទាំងអស់ និងលុបបំបាត់ចោលចោលទាំងស្រុងនូវរូបបិយវត្ថុ ព្រមទាំងទីផ្សារ។ ក្រោយរំដោះចេញពីរបប ប៉ុល ពត ប្រជាពលរដ្ឋបានធ្វើការដោះដូរ ទំនិញដោយទំនិញ អ្នកមានស្រូវទៅដូរជាមួយត្រី អ្នកមានត្រីទៅដូរជាមួយក្រម៉ា អ្នកមានក្រម៉ា ក៏ទៅដូរជាមួយរបស់ផ្សេង។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យដំណើរ ការជាផ្លូវការ នូវសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរតាំងពីសម័យកាលហ្វូណន។

លោក បានមានប្រសាសន៍បន្ថែមថា មធ្យោបាយទូរទាត់ក្នុងដំណា ក់កាលដំបូងរបស់យើងគឺដោះដូររបស់រវាងរបស់ ហើយការដោះដូរបន្ទាប់ជាមាសដែលប្រជាពលរដ្ឋបានលាក់ទុកសេសល់បន្តិចបន្តួចក្នុងរបបប៉ុល ពត យកមកកាត់ជាចំនួនជីទុកសម្រាប់ដោះដូរ នេះជាព្រឹត្តការណ៍របស់ប្រទេសកម្ពុជាដែលប្លែកជាងក្នុងពិភពលោក។

លោកនាយករដ្ឋមន្ត្រី បានកត់សំគាល់ថា បន្ទាប់មក យើងសង្កេតឃើញថា នៅទិសខាងលិច ចាប់ផ្តើមមានវត្តមាន ប្រាក់បាតរបស់ថៃ តាមព្រំដែន ជាពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ រីឯទិសខាងកើតក៏មានវត្តមានប្រាក់ដុងរបស់វៀតណាម រីឯតំបន់កណ្តាល ទន្ទឹមនឹងមានការប្រើប្រាស់មាសសម្រាប់ដោះដូរឱ្យគ្នា ក៏ចាប់ផ្តើមមានវត្តមានរូបិយប័ណ្ណដុល្លារ និងរូបិយបណ្ណផ្សេងៗទៀត ហើយក្នុងនោះក៏មានប្រាក់រូបរបស់រុស្ស៊ីផងដែរ៕

អត្ថបទទាក់ទង