ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ជូនមន្ត្រីរាជការ ក្នុងខេត្ត

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 44
រដ្ឋបាលខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ជូនមន្ត្រីរាជការ ក្នុងខេត្ត រដ្ឋបាលខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ Sinovac ជូនមន្ត្រីរាជការ ក្នុងខេត្ត

(ស្វាយរៀង)៖ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត, លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខ័ណ្ឌទូទាំងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ Sinovac ក្នុងគោលការណ៍ស្ម័គ្រចិត្ត ជូនដល់សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូវ៉ាក់នេះ ចាក់បានចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងទាំងប្រទេសក្រោមការគិតគូ និងដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីសុខមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះខេត្តស្វាយរៀង គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សាលាក្រុង-ស្រុក ទូទាំង៨ ក្នុងខេត្តស្វាយរៀង ទៅតាមពេលវេលា និងទីកន្លែងដែលរដ្ឋក្រុង ស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឱ្យដឹងថា ខេត្តស្វាយរៀងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងដំណាក់កាលទី១ ជូនដល់កងកម្លាំងទាំងបីប្រភេទមាននគរបាល ទាហាន កងរាជអាវុធហត្ថ មន្ត្រីរាជការបានជាង ៤,០០០នាក់ ហើយគិតត្រឹមនៅថ្ងៃទី៣១ ខែមីនា ម្សិលមិញ និងបន្តចាក់បន្តបន្ទាប់ទៀតនៅទូទាំង ៨ស្រុក ក្រុងក្នុងខេត្តផងដែរ៕

អត្ថបទទាក់ទង