ខ្មែរប៉ុស្ដិ៍ Close

ដំណើរឆ្ពោះទៅកាន់ព្រះរាជពិធីច្រត់ព្រះនង្គ័ល នាខេត្តស្វាយរៀង សម្រាប់ឆ្នាំ២០១៨ នេះ

ដោយ៖ ទី និរន្ដ
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 251

ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីមួយដ៏សំខាន់មួយ ក្នុងចំណោមពិធីផ្សេងៗឯទៀត ប្រចាំឆ្នាំនៅប្រទេសកម្ពុជា ដែលការប្រកបរបរកសិកម្មជាមុខរបរចម្បង ពិសេសស្រូវអង្ករ និងភោគផលដំណាំដទៃទៀត។

នៅឆ្នាំនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងប្រារព្ធធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ នៅទីព្រះស្រែ ក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមព្រះរាជាធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចបរមនាថ នរោត្តមសីហមុនី។

គណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ក៏បានប្រកាសថា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ត្រូវបានព្រះមហាក្សត្រតែងតាំងជាស្តេចមាឃ កាន់នង្គ័លទី២ និងភរិយារបស់លោក គឺលោកស្រី ឈុន ណារី ជាមេហួ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានចាត់តាំងលោក ហ៊ួត ប៊ុនណារី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាន់នង្គ័លយោងមុខ។ ដោយឡែកលោក កុល ប៊ុនលី រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ត្រូវបានសម្តេចចៅហ្វាវាំង គង់សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ចាត់តាំងឲ្យកាន់នង្គ័លយោងក្រោយ។

នៅរយៈពេលប៉ុន្មានថ្ងៃនេះ យើងឃើញថាសកម្មភាពរៀបចំទីព្រះស្រែ នៅក្រុងស្វាយរៀង កំពុងមានភាពមមាញឹកយ៉ាងខ្លាំង ដើម្បីឲ្យទីព្រះស្រែនេះមានសោភ័ណភាពល្អប្រសើរ និងរួចរាល់ទាន់ពេលវេលាផងដែរ ព្រោះនេះគឺជាលើកទីមួយហើយដែលព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រូវបានប្រារព្វធ្វើឡើងនៅក្នុងទឹកដីខេត្តស្វាយរៀងមួយនេះ។

 

អត្ថបទទាក់ទង