ខ្មែរប៉ុស្ដិ៍ Close

ស្វា​មួយចំនួន នៅ​ប្រាសាទបាយ័ន​នឹង​ចាប់​យកទៅ​ព្រលែង​នៅក្នុង​ព្រៃ​ធម្មជាតិ ក្រៅ​ឧទ្យាន​អង្គរ !

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 39
ស្វា​មួយចំនួន នៅ​ប្រាសាទបាយ័ន​នឹង​ចាប់​យកទៅ​ព្រលែង​នៅក្នុង​ព្រៃ​ធម្មជាតិ ក្រៅ​ឧទ្យាន​អង្គរ ! ស្វា​មួយចំនួន នៅ​ប្រាសាទបាយ័ន​នឹង​ចាប់​យកទៅ​ព្រលែង​នៅក្នុង​ព្រៃ​ធម្មជាតិ ក្រៅ​ឧទ្យាន​អង្គរ !

(​សៀមរាប​)៖ មន្ដ្រី​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា សត្វ​ស្វា​កាច​មួយចំនួន​ត្រូវ​ចាប់​យកទៅ​លែង​ក្នុងព្រៃ​ធម្មជាតិ​ក្រៅ​ឧទ្យាន​អង្គរ ដោយសារ​ស្វា​នោះ បានធ្វើអោយ​ប៉ះពាល់​ដល់​ប្រាង្គ​ប្រាសាទ និង​ប៉ះពាល់​ដល់​មនុស្ស ហើយ​ប្រឈម​នឹង​ហា​នី​ភ័យ​ផ្សេង ។​

​អ្នកស្រី ហួរ រឹទ្ធា ជា​អនុប្រធាន​ភ្នាក់ងារទេសចរណ៍​នៅ​តំបន់​ប្រាសាទបាយ័ន បាន​មានប្រសាសន៍​នៅ​ល្ងាច​ថ្ងៃទី​២៨ ខែធ្នូ​នេះ​ថា តាម​គម្រោង​ការងារ​នេះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ នៅ​ប្រាសាទបាយ័ន ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ ការចាប់យក​សត្វ​ស្វា​កាចៗ​ទាំងនោះ ដូចជា​ស្វា​ក្រេះ ស្វា​ក្ដាម ដែល​អ្នកស្រី​ថា ហ្វូង​សត្វ​ស្វា​កាចៗ​នេះ​មាន​ភាព​សាំ​ទៅនឹង​មនុស្ស ប៉ុន្ដែ​វា​បាន​បង្ក​ហា​ន័​ភ័យ​ដល់​ប្រាង្គ​ប្រាសាទ ដូចជា​រុញ​ថ្ម​ធ្លាក់​ទៅ​ដី ចាប់ទាញ​ស្លាក​សញ្ញា​ព័ត៌មាន​ផ្សេងៗ និង​បង្ក​ការភ័យខ្លាច​ដល់​ភ្ញៀវ​ទេសចរណ៍​ផងដែរ​។ ស្វា​ទាំងនោះ បាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មកជា​សត្វ​ចិញ្ចឹម ខណៈដែល​សត្វ​ស្វា​ទាំងនោះ​បានចេញ​ចូល​រក​ចំណី​ក្នុង​តំបន់​ប្រាសាទ តាមរយៈ​ការផ្តល់​នំចំណី​ដោយ​មនុស្ស ។​

​លោក សេក សេង អនុប្រធាន​ការិយាល័យ​សង្គ្រោះ និង​ព្យាបាល​សត្វ នៃ​រដ្ឋបាល​ព្រៃឈើ ប្រចាំការ​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​ខេត្ដ​តាកែវ មានប្រសាសន៍ថា ស្វា​ដែល​បាន​យក​ចេញពី​តំបន់​អង្គរ ត្រូវ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តំបន់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​យ៉ាងតិច​មួយខែ ដើម្បីអោយ​វា​មាន​ភាពស៊ាំ មុននឹង​ព្រលែង​ចូល​ព្រៃ​ធម្មជាតិ​ផ្សេងទៀត ដែល​ទីនោះ​មាន​អ្នកការពារ​ត្រឹមត្រូវ​។ លោក​ថា ការធ្វើ​ច​ត្ដា​ឡី​ស័ក​បែបនេះ ដើម្បី​បង្កា​ការពារ​ជំងឺ​ព្រោះ​សត្វ​ស្វា​មាន​ផ្ទុកមេរោគ​ជំងឺឆ្លង​ដូចជា​ប្រភេទ​ជំងឺរបេង និង​ជំងឺ​ផ្សេងទៀត​។ មន្ដ្រី​ជំនាញ​រូបនោះ បាន​អះអាងថា សត្វ​ស្វា​ការដែល​បាន​យក​ចេញពី​ប្រាសាទបាយ័ន​នេះ រយ​:​ពេល​៣​ដង​ហើយ ដោយមាន​សត្វ​ស្វា​ជាង​៤០​ក្បា​បាន​យកទៅដាក់​ក្នុងព្រៃ​សួនសត្វ​ភ្នំ​តា​ម៉ៅ​។​

​លោក ជូ​រ៉ា ឌី​ណា អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ដឹងថា ដើម្បី​បញ្ជៀ​ស​បញ្ហា​ផ្សេងៗ​នាពេល​អនាគត អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច ស្នើអោយ​មន្ដ្រី​ជំនាញ​សត្វ​យកទៅ​ទុក​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​។ លោក​ថា មន្ត្រី​ជំនាញ​ក្នុង​ការធានា​ការចាប់​សត្វ​ស្វា​ចេញពី​តំបន់​អង្គរ ដោយមាន​សុវត្ថិភាព​ខ្ពស់ ហើយ​ប្រាសាទ​ក៏​ធា​នាពី​ការយាយី​ពីស​ត្វ​ស្វា​ដែរ ព្រោះ​សត្វ​ស្វា​បាន​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូចជា​រុញ​ឲ្យ​ជ្រុះ​នូវ​ថ្ម​ប្រាសាទ និង​ធ្វើ​ឲ្យ​ខូចខាត​នូវ​ផ្ទាំង​បដា​ព័ត៌មាន​ផ្សេងៗ​ទៀតផង ទើប​ចាប់​យកទៅដាក់​កន្លែង​ផ្សេង ៕

អត្ថបទទាក់ទង