ខ្មែរប៉ុស្ដិ៍ Close

ប្រាសាទភ្នំក្អែកពង ជា​ប្រាសាទ​ដំបូង​គេ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 124
ប្រាសាទភ្នំក្អែកពង ជា​ប្រាសាទ​ដំបូង​គេ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ ប្រាសាទភ្នំក្អែកពង ជា​ប្រាសាទ​ដំបូង​គេ​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ

នៅពេលថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានរកឃើញប្រាសាទបុរាណមួយដែលមានរចនាបទដូចទៅនឹងប្រាសាទសំបូរព្រៃគុកនៅក្នុងទឹកដីខេត្តកំពង់ធំដែរ។ ប្រាសាទបុរាណ ដែលសាងសង់ឡើងអំពីឥដ្ឋមួយនេះ ត្រូវបានគេហៅឈ្មោះថា ប្រាសាទភ្នំក្អែកពង ដោយ​វាមានទីតាំងស្ថិតនៅលើចង្កេះភ្នំក្អែកពង ក្នុងភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមការសិក្សារបស់មន្រ្តីជំនាញផ្នែកបុរាណវិទ្យា បានឲ្យដឹងថា ប្រាសាទភ្នំក្អែកពងនេះ​ត្រូវបានបុព្វបុរស​សាងសង់​ឡើង​ប្រហែល​ជានៅដើមសតវត្យទី៧ ក្នុងរាជ្ជកាលព្រះបាទឥសានវ័រ្មនទី១ (ចន្លោះឆ្នាំ ៦១៦-៦៣៥)។ ហើយចំពោះទ្រង់ទ្រាយនៃប្រាសាទនេះ ត្រូវបានគេឲ្យដឹងថា គឺស្ថិតក្នុងរចនាបទប្រាសាទសំបូរព្រៃគុក។

ដោយសារតែប្រាសាទមួយនេះ ទើបតែត្រូវបានគេប្រទះឃើញ ហេតុដូច្នេះមិនទាន់មានផ្លូវឡើងទៅស្រួលបួលនោះទេ ចំណែកឯតួប្រាសាទវិញគឺមានដើមឈើ និងវល្ល៍ដុះជុំជិត ប៉ុន្តែក្រោយមកត្រូវបានអាជ្ញាធរខេត្តធ្វើការកាប់ឆ្ការ និងរៀបចំបរិវេណនៃប្រាសាទនេះបានសមរម្យខ្លះហើយដែរ។

អត្ថបទដោយ៖ ទី សារឿន