បញ្ជីឈ្មោះម្ចាស់ស្បែកជើងមាស ១០ជំនាន់ចុងក្រោយនៅ World Cup
ពានរង្វាន់ស្បែកជើងមាសសម្រាប់ World Cup សំដៅដល់កីឡាករណាដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។ គិតមកទល់នឹងពេលនេះព្រឹត្តិការណ៍ World Cup ធ្វើឡើងបានចំនួន២០លើកហើយរាប់តាំងពីឆ្នាំ១៩៣០មក ប៉ុន្តែខាងក្រោមនេះគឺជាបញ្ជីឈ្មោះម្ចាស់ស្បែកជើងមាសត្រឹម១០ជំនាន់ចុងក្រោយនៅ World Cup រាប់តាំងពីឆ្នាំ១៩៧៨។
សាកទាយក្នុងចិត្តមើល៍ តើប្រិយមិត្តអាចរាប់ឈ្មោះកីឡាករទាំងនោះបានប៉ុន្មាននាក់?
មកទល់នឹងពេលនេះពុំទាន់មានកីឡាករណាស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុងព្រឹត្តិការណ៍ World Cup ដូចកីឡាករ Just Fontaine របស់បារាំង កាលពីឆ្នាំ១៩៥៨ ដោយរកបាន ១៣ គ្រាប់។ ដោយឡែក World Cup ១០ ជំនាន់ចុងក្រោយ កីឡាករស្បែកជើងមាសភាគច្រើនរកបានត្រឹម ៦ គ្រាប់ លើកលែងតែ Ronaldo ប្រេស៊ីល រកបាន ៨ គ្រាប់ជាការទាត់បញ្ចូលទីច្រើនជាងគេគិតតាំងពីឆ្នាំ ១៩៧៨មក។
តើ World Cup ២០១៨ នេះនៅរុស្ស៊ី នរណានឹងក្លាយទៅជាម្ចាស់ស្បែកជើងមាស? ហើយនឹងរកបានប៉ុន្មានគ្រាប់?
ខាងក្រោមនេះគឺជាម្ចាស់ស្បែកជើងមាស១០ជំនាន់ចុងក្រោយនៅ World Cup៖
១. ឆ្នាំ២០១៤ James Rodriguez (កូឡុំប៊ី) ទាត់បញ្ចូលទីបាន ៦ គ្រាប់
២. ឆ្នាំ២០១០ Diego Forlan (អ៊ុយរុយហ្គាយ) Thomas Muller (អាល្លឺម៉ង់) Wesley Sneijder (ហូឡង់) និង David Villa (អេស្ប៉ាញ) ទាត់បញ្ចូលទីបានម្នាក់ ៥ គ្រាប់
៣. ឆ្នាំ២០០៦ Miroslav Klose (អាឡឺម៉ង់) ទាត់បញ្ចូលទីបាន ៥ គ្រាប់
៤. ឆ្នាំ២០០២ Ronaldo (ប្រេស៊ីល) ទាត់បញ្ចូលទីបាន ៨ គ្រាប់
៥. ឆ្នាំ១៩៩៨ Davor Suker (ក្រូអាត) ទាត់បញ្ចូលទីបាន ៦ គ្រាប់
៦. ឆ្នាំ១៩៩៤ Oleg Salenko (រុស្ស៊ី), Hristo Stoichkov (ប៊ុលហ្គារី) ទាត់បញ្ចូលទីបាន ៦ គ្រាប់
៧. ឆ្នាំ១៩៩០ Salvator Schillachi (អ៊ីតាលី) ទាត់បញ្ចូលទីបាន ៦ គ្រាប់
៨. ឆ្នាំ១៩៨៦ Gary Lineker (អង់គ្លេស) ទាត់បញ្ចូលទីបាន ៦ គ្រាប់
៩. ឆ្នាំ១៩៨២ Paolo Rossi (អ៊ីតាលី) ទាត់បញ្ចូលទីបាន ៦ គ្រាប់
១០. ឆ្នាំ ១៩៧៨ Mario Kempes (អាហ្សង់ទីន) ទាត់បញ្ចូលទីបាន ៦ គ្រាប់
ប្រភព៖ Sabay