ក្រសួងសុខាភិបាលកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៥នាក់ទៀតនៅថ្ងៃនេះ
ក្រសួងសុខាភិបាល បានចេញសចក្តីប្រកាសនៅថ្ងៃនេះថា កម្ពុជាបានរកឃើញករណីអ្នកឆ្លងកូវីដ-១៩ ចំនួន ៥នាក់ថ្មីទៀត និងមិនមានអ្នកជាសះស្បើយថ្មីទេ បើគិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០នេះ។
អ្នកឆ្លងជម្ងឺកូវីដ-១៩ ទាំង ៥នាក់ថ្មីនេះរួមមាន៖
- បុរសជនជាតិខ្មែរ អាយុ ៣៤ឆ្នាំ និងកូនប្រុសបង្កើត អាយុ ៥ឆ្នាំ មានអាស័យដ្ឋាននៅចាក់អង្រែក្រោម រាជធានីភ្នំពេញ
- ស្ត្រីជនជាតិខ្មែរ អាយុ ៦០ឆ្នាំ មានអាស័យដ្ឋាននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
- បុរសជនជាតិអាមេរិក ២នាក់ ជាមន្ត្រីការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក មានអាស័យដ្ឋាននៅស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា រាជធានីភ្នំពេញ
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៩៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន ៣៦នាក់។
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ខាងក្រោម៖